• 2019-08-27 07:42:50
  • បាល់ទាត់

Luiz ថា​ចេញ​ពី Chelsea ទៅ​​ Arsenal ដើម្បី​ឈ្នះ​ Premier League

  • 2019-08-27 07:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Luiz បាន​បង្ហើប​ពី​មូលហេតុ​ចម្បង​ដែល​រូប​គេ​ចេញ​ពី Chelsea មក​ Arsenal គឺ​ក្នុង​គោល​បំណង​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ Premier League។​​

ក្រុម​រហស្សនាម​ថា​កាំភ្លើង​ធំ​ខកខាន​ឈ្នះ​ពាន​លីគ​កំពូល​១៥​ឆ្នាំ​មក​ហើយ​ ​លើក​ចុង​ក្រោយ​ដែល​ពួកគេ​លើក​ពាន​គឺ​ក្នុង​ឆ្នាំ​២០០៤​។ យ៉ាង​ណា​ Luiz ជឿជាក់​ថា​ឈុត​ Arsenal បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Unai Emery ពិត​ជា​អាច​ប្រជែង​ពាន​ជាមួយ​ក្លឹប​ធំ​ៗ​ដទៃ​បាន។​

ខ្ញុំ​មក​ទី​នេះ​គឺ​ដើម្បី​ប្រជែង​ Premier League និង​ពាន​រង្វាន់​ដទៃ​ទៀត។​ កីឡាករ​ក្នុង​ក្រុម​ Arsenal បច្ចុប្បន្ន​​មាន​គុណភាព​មិន​ចាញ់​វីរបុរស​ក្នុង​យុគ​សម័យ​មាស​របស់​ក្លឹប​ឡើយ។ ខ្សែ​ការពារ​វ័យ​៣២​ឆ្នាំ​និយាយ​ដូច្នេះ។

គួរ​រម្លឹក​ថា​ Luiz ធ្លាប់​ឈ្នះ​ Premier League ១​ដង​ជាមួយ​ Chelsea ក្នុង​ឆ្នាំ​២០១៧​ និង​ឈ្នះ​លីគ​របស់​បារាំង​២​ដង​ ក្នុង​ឆ្នាំ​២០១៥ និង​២០១៦៕

ប្រភព៖ thesun ប្រែសម្រួល៖ រ័ត្ន

មតិយោបល់