• 2019-08-27 02:19:11
  • បាល់ទាត់

Lukaku អុកឡុក​នៅ Serie A ជួយ​ក្រុម​ឡើង​លេខ​១​ នៅ​សប្ដាហ៍​ដំបូង​

  • 2019-08-27 02:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Inter Milan បាន​ប្រកួត​សប្ដាហ៍​ទី​មួយ​របស់​ខ្លួន​ក្រោយ​គេ​ ដោយ​បាន​យក​ឈ្នះ​ Leece ដែល​មាន​គ្នា​ត្រឹម​១០​នាក់​ដោយ​លទ្ធផល​ ៤​ទល់​នឹង​០។

ជ័យ​ជម្នះ​របស់​ក្រុម​ជើង​ខ្លាំង​នៅ​​ទីក្រុង​មីឡាន​ បាន​មក​ពី​កីឡាករ​៤​រូប​ផ្សេង​គ្នា​ ដោយ​១​គ្រាប់​ធ្វើ​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Romelu Lukaku ដែល​ក្លឹប​ទិញ​ពី Manchester United។​ កីឡាករ​វ័យ​២៦​ឆ្នាំ​ ស៊ុត​បញ្ចូល​ទី​ប្រកួត​ផ្លូវការ​ដំបូង​របស់​ខ្លួន​ឲ្យ​ក្លឹប​នៅ​នាទី​៦០​។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​​រក​បាន​៤២​គ្រាប់​ឲ្យ​ United ក្នុង​ចំណោម​៩៦​ប្រកួត​ក្រោយ​ចំណាយ​ពេល​២​រដូវ​កាល​នៅ​ទីនោះ។​ Lukaku ត្រូវ​លោក​ Antonio Conte ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ និង​ទិញ​យក​ក្នុង​តម្លៃ​ជាង​៧០​លាន​​ពី​បិសាច​ក្រហម​៕ ​

អត្ថបទ៖ រ័ត្ន

មតិយោបល់