• 2019-08-26 03:19:09
  • បាល់ទាត់

របូត​៣​គ្រាប់​ទល់​ហង្ស​ Luiz ប្រាប់​ខ្សែ​ការពារ​ Arsenal ប្រឹង​ហ្វឹកហាត់​ថែម​

  • 2019-08-26 03:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Luiz បាន​ដាស់តឿន​កីឡាករ​ Arsenal ទាំង​អស់​ឲ្យ​ពង្រឹង​ប្រព័ន្ធ​ការពារ​ឡើង​វិញ​បើ​សិន​ជា​ចង់​ប្រជែពាន Premier League។​

ក្រុម​រហស្សនាម​ថា​កាំភ្លើង​ធំ​បាន​ចាប់​ផ្ដើម​រដូវ​កាល​យ៉ាង​ល្អ​ឥតខ្ចោះ​នៅ​២​ប្រកួត​ដំបូង​ដោយ​ ឈ្នះ​ទាំង​២​ប្រកួត​ឈរ​លេខ​២​ក្នុង​តារាង​ Premier League ប៉ុន្តែ​ភាព​ឥត​ខ្ចោះ​នេះ​បាន​រលាយ​បាត់​ទៅ​វិញ​នៅ​សប្ដាហ៍​ទី​៣​ក្រោយ​ចាញ់​ Liverpool ក្នុង​លទ្ធផល​ ៣-១​ នៅ​ Anfield។

Luiz ដែល​ Premier League ម្ដង​​ជាមួយ​ Chelsea ជឿជាក់​ថា​ Arsenal នឹង​អាច​ប្រជែង​ពាន​បើ​លេង​ការពារ​បាន​ល្អ​ជាង​នេះ។​ "ពួក​យើង​ត្រូវ​កាត់​បន្ថយ​ការ​របូត​គ្រាប់​។​ ខ្ញុំ​គិត​ថា​បើ​សិន​ក្រុម​មួយ​ត្រូវ​គេ​ស៊ុ​ត​ចូល​ច្រើន​គឺ​ពិបាក​ ដណ្ដើម​ពាន​ណាស់។ វា​មិន​នៅ​លើ​ខ្ញុំ​ ឬ​ខ្សែ​ការពារ​ទេ គឺ​ស្ថិត​នៅ​លើ​កីឡាករ​ទាំងអស់​ដែល​ត្រូវ​ជួយ​ការពារ"។​ កីឡាករ​វ័យ​៣២​ឆ្នាំ​និយាយ​ដូច្នេះ។

គួរ​រម្លឹក​ថា​ក្លឹប​រហស្សនាម​កាំភ្លើង​ធំ​រក្សា​ទី (Clean Sheet) ម្ដង​ប៉ុណ្ណោះ​នៅ​៣​ប្រកួត​កន្លង​មក​គឺ ឈ្នះ Newcastle ១-០ ក្រៅ​ពី​នោះ​ របូត​១​គ្រាប់​ទល់​ Burnley និង​ ៣​គ្រាប់​ទល់​ Liverpool៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់