- 2019-08-26 01:12:47
- បាល់ទាត់
Griezmann ស៊ុត ២គ្រាប់ ជួយឲ្យ Barcelona ឈ្នះលើកដំបូងក្នុងលីគ (វីដេអូ)
- 2019-08-26 01:12:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Griezmann ស៊ុត ២គ្រាប់ ជួយឲ្យ Barcelona ឈ្នះលើកដំបូងក្នុងលីគ (វីដេអូ)
ចន្លោះមិនឃើញ
Antoine Griezmann បានស៊ុតបញ្ចូលទី ២គ្រាប់ ជួយឲ្យ Barcelona វាយបកយកឈ្នះ Real Betis ៥-២ ក្នុងសប្ដាហ៍ទី២ នៃលីគកំពូលអេស្ប៉ាញ កាលពីយប់មិញ។
គ្រាប់ទី១ របស់ខ្សែប្រយុទ្ធបារាំង រកបាននៅនាទី ៤១ ដែលជាគ្រាប់បាល់តាមស្មើ បន្ទាប់ពី Nabil Fekir ស៊ុតឲ្យក្រុមភ្ញៀវនាំមុខនៅនាទី ១៥។ ឈានចូលតង់ទី២ បាន ៥នាទី Griezmann បានបន្ថែមគ្រាប់ទី២ មុនពេល Carles Perez, Jordi Alba និង Arturo Vidal ស៊ុតម្នាក់១គ្រាប់ទៀត ឲ្យ Barca នាំមុខ ៥-១។ ចំណែក Loren Moren ជាអ្នកស៊ុតគ្រាប់ទី២ ឲ្យ Betis នៅនាទី ៧៩។
លទ្ធផលនេះ ជួយឲ្យក្រុមលោក Ernesto Valverde ហក់ឡើងលេខ ៩ ដោយមាន ៣ពិន្ទុ ក្នុង២ប្រកួត (ប្រកួតដំបូងចាញ់ Athletic Bilbao)។
ប្រកួតបន្ទាប់ Barcelona ទៅសួរសុខទុក្ខក្រុម Osasuna ចំណែក Real Betis ទទួលភ្ញៀវ Leganes។
ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖