- 2019-08-18 06:03:00
- បាល់ទាត់
គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី ព្រមានពីការរីកចម្រើនក្រុមបាល់ទាត់អាស៊ាន
- 2019-08-18 06:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី ព្រមានពីការរីកចម្រើនក្រុមបាល់ទាត់អាស៊ាន
ចន្លោះមិនឃើញ
លោក Brad Maloney សញ្ជាតិអូស្រ្តាលី និង ជាគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ១៨ ឆ្នាំរបស់ប្រទេសម៉ាឡេស៊ីបានសារភាពថាក្រុមអាស៊ីអាគ្នេយ៍កំពុងតែចាប់ផ្តើមរីកចម្រើនដូចមហាអំណាចបាល់ទាត់អាស៊ីហើយ។
លោក ម៉ាឡូនី ( Maloney) ទើបតែបានដឹកនាំក្រុមម៉ាឡេស៊ីបំបាក់ជម្រើសជាតិអូស្រ្តាលីខ្លួនឯង ០-៣ នៅវគ្គ group stage ក្នុងពានរង្វាន់ AFF U-18 ដែលកម្ពុជាទើបឈ្នះថៃ និង វៀតណាមបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងពិភពបាល់ទាត់។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកអូស្ត្រាលី theworldgame.sbs.com លោកម៉ាឡូនីបាននិយាយថានេះ គឺជាសញ្ញាព្រមានដល់សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (FFA) លើការវិនិយោគ និង ការប្តេជ្ញាចិត្តដែលទាមទារដើម្បីបន្ថែមល្បឿន ស្របពេលដែលក្រុមអាស៊ានកំពុងរីកចម្រើន។
អតីតខ្សែបម្រើក្លឹប Perth Glory បានបន្ថែមថា ក្រុមអាស៊ានចាប់ផ្តើមបន្ថយគំលាតកាន់តែខ្លាំងហើយជាមួយក្រុមមហាអំណាចបាល់ទាត់អាស៊ី។
“ខ្ញុំគិតថា ក្រុមនៅអាស៊ានមិនអាចមើលរំលងបានទៀតទេ។ មានកីឡាករល្អៗជាច្រើននៅទីនេះ ដែលមនុស្សភាគច្រើនមិនទាន់បានដឹងពីសមត្ថភាពពួកគេ"។
គ្រូបង្វឹកក្រុមជើងឯក ២០១៨ បន្តថា ការដឹកនាំម៉ាឡេស៊ីផ្តួលប្រទេសកំណើតខ្លួនឯងគឺជា "រឿងហួសហេតុ" ប៉ុន្តែលោកត្រូវតែធ្វើព្រោះវាជាតួនាទី។
ម៉ាឡេស៊ីនឹងជួបអូស្រ្តាលីម្តងទៀត ដើម្បីប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៩ ខែសីហា វេលាម៉ោង ៧:៣០នាទីល្ងាចស្អែកនេះ ក្រោយពួកគេយកឈ្នះឥណ្ឌូណេស៊ី និង ភូមារៀងៗខ្លួន។ តើអូស្ត្រាលីអាចសងសឹកលើម៉ាឡេស៊ីបានក្រោយចាញ់ធ្ងន់ធ្ងរថ្មីៗនេះបានឬទេ? ហើយម៉ាឡេស៊ីអាចការពារតំណែងជើងឯករបស់ខ្លួន និង ក្នុងនាមជាប្រទេសអាស៊ានអាចបន្តឈ្នះក្រុមមហាអំណាចបាល់ទាត់អាស៊ីអូស្រ្តាលីបានដែរឬទេ?