• 2019-08-16 13:32:59
  • បាល់ទាត់

Solskjaer បង្ហើប​ថា Sanchez នឹង​បាន​ម៉ោង​លេង​ច្រើន​ជាង​មុន

  • 2019-08-16 13:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester United លោក Ole Gunnar Solskjaer បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ខ្សែ​ប្រយុទ្ធ​ឈីលី​កីឡាករ Alexis Sanchez អាច​នឹង​លេង​បាន​ច្រើន​ជាង​រដូវ​កាល​មុន។

លោក​បាន​និយាយ​ថា៖ " Alexis ជា​កីឡាករ​អាជីព​មួយ​រូប​ ហើយ​គេ​ខិតខំ​ប្រឹងប្រែង​រាល់ថ្ងៃ​ ដោយ​សារ​តែ​ចង់​ក្លាយ​ជា​ផ្នែក​របស់​ក្រុម " ។

លោក​បាន​បន្ត​ថា៖ " ដោយសារ​តែ​យើង​មិនសូវ​មាន​ខ្សែ​ប្រយុទ្ធ​ច្រើន ដូច្នេះ​អ្នក​នឹង​ឃើញ​ Sanchez លេង​បាន​ច្រើន ច្រើន​ជាង​អ្វី​ដែល​អ្នក​រំពឹង​ទុក​ទៅ​ទៀត​ " ។

គួរបញ្ជាក់ផងដែរ​ថា តាំង​ពី​ចូល​ Manchester United មក ខ្សែ​ប្រយុទ្ធ​ Alexis Sanchez បាន​បង្ហាញ​ខ្លួន​តែ ៤៥​ដង ហើយ​រក​គ្រាប់​បាល់​បាន​តែ ៥​គ្រាប់ ខណៈ​ពេញ​មួយ​រដូវកាល ២០១៨/១៩ គេ​រក​បាន​តែ ២​គ្រាប់​ទេ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់