- 2019-08-16 07:00:46
- បាល់ទាត់
ប្រវត្តិកុមារពេជ្រ សៀង ចន្ធា និងក្ដីស្រមៃចង់លេងនៅប្រទេសអាស៊ីមួយនេះសិន មុនទៅអឺរ៉ុប
- 2019-08-16 07:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិកុមារពេជ្រ សៀង ចន្ធា និងក្ដីស្រមៃចង់លេងនៅប្រទេសអាស៊ីមួយនេះសិន មុនទៅអឺរ៉ុប
ចន្លោះមិនឃើញ
សៀង ចន្ធា ជាខ្សែប្រយុទ្ធមុតស្រួចរបស់កម្ពុជា ដែលជួយក្រុម U18 យកឈ្នះលើក្រុមថៃ និងក្រុមម្ចាស់ផ្ទះវៀតណាម ក្នុងពានរង្វាន់ AFF U18 ឆ្នាំ២០១៩។
ចន្ធា ខ្សែប្រយុទ្ធយុវជនជម្រើសជាតិកម្ពុជាមានដើមកំណើតមកពីខេត្តកោះកុង។ រូបគេមានបងប្អូនចំនួន ៤នាក់(ខ្លួនជាកូនពៅ) មានឱពុកឈ្មោះ ឈឿ សៀង និងម្ដាយឈ្មោះ ហេង សុខា។ កីឡាករចាប់អាជីពនៅសាលាបាល់ទាត់បាទីនេះ ចាប់ផ្ដើមល្បីឈ្មោះខ្លាំង ក្រោយពីរូបគេបានជួយក្រុម U-16 កម្ពុជាឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U-16 Championship 2016 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
សម្រាប់បំណងប្រាថ្នារបស់គេវិញ ចន្ធា ធ្លាប់ប្រាប់ថាចង់ទៅលេងនៅ Barcelona បើទោះបីវាពិបាកខ្លាំងប៉ុណ្ណាក៏ដោយ។ ការចង់ទៅលេងនៅក្លឹបកំពូលរបស់ពិភពលោកមួយនេះជាក្ដីស្រមៃតាំងពីចាប់លេងបាល់ក្នុងអាយុ១០ឆ្នាំមកម្ល៉េះ។ តែមុននឹងចង់ទៅអេស្ប៉ាញនេះដែរ កីឡាករកំពុងឡើងជើងនេះ ចង់ទៅប្រកបអាជីពបាល់ទាត់នៅប្រទេសជប៉ុនជាមុនសិន ដើម្បីជាស្ពានអាចបង្កើតក្ដីស្រមៃចង់ទៅលេងនៅ Barcelona។ បំណងប្រាថ្នាទៅប្រកបអាជីពនៅជប៉ុនគឺមានក្ដីរំពឹងខ្ពស់ក្រោមការខិតខំប្រឹងប្រែងរបស់គេ ប៉ុន្តែទទួលបានឱកាសទៅអេស្ប៉ាញឬអត់មិនហ៊ានសង្ឃឹមច្រើនទេ៕