• 2019-08-15 03:48:02
  • បាល់ទាត់

U18 វៀតណាម ត្រូវការ​ឈ្នះ​កម្ពុជា​ដាច់ខាត និង​លក្ខខណ្ឌ​១ទៀត ដើម្បី​ឡើងទៅ​វគ្គខ្វែង

  • 2019-08-15 03:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួត​ចុងក្រោយ​ក្នុងវគ្គ​ចែកពូល​នៃ​ពានរង្វាន់ AFF U18 Championship 2019 នឹង​ធ្វើឡើង​នៅល្ងាច​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០១៩នេះ។ ក្នុងនោះ ៣​ក្រុម​នៅពូល B ដែល​ត្រូវប្រជែងគ្នា​ដើម្បី​ឡើងទៅខ្វែងរួមមាន ម៉ាឡេស៊ី អូស្ត្រាលី និង​វៀតណាម ខណៈពូល A ​បាន​រកឃើញ​ក្រុមកក់កៅអី​ហើយ គឺ ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា។

ម៉ាឡេស៊ី និង​អូស្ត្រាលី ស្ថិតនៅលេខ១ និង​លេខ២ មាន៩ពិន្ទុដូចគ្នា ឯវៀតណាមលេខ៣ មាន​៧ពិន្ទុ។ ការប្រកួតល្ងាចនេះ ម្ចាស់ផ្ទះវៀតណាម ត្រូវប៉ះកម្ពុជា, ម៉ាឡេស៊ី ប៉ះថៃ និង​អូស្ត្រាលីប៉ះសិង្ហបុរី។ ដូច្នេះ​ដើម្បីមាន​ឱកាស​បានឡើងទៅវគ្គខ្វែង​ វៀតណាម ត្រូវការ​ឈ្នះកម្ពុជា ដាច់ខាត ហើយ រវាងអូស្ត្រាលី និង​ម៉ាឡេស៊ី យ៉ាងហោច​ត្រូវមាន​ក្រុមមួយ​ចាញ់។

ក្រុម​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ១ក្នុងពូល B នឹងត្រូវ​ប្រកួត​ជាមួយ​មីយ៉ាន់ម៉ា ដែល​ជាក្រុមលេខ​២ពូលA នៅវគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត។ ចំណែក​ក្រុមដែល​បាន​លេខ២ក្នុងពូលB នឹង​ប៉ះ ឥណ្ឌូណេស៊ី​ដែលជា​ក្រុមលេខ១ នៅពូលA៕

ប្រភព៖ Vietnam News ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

មតិយោបល់
អត្ថបទថ្មី