• 2019-08-14 11:21:00
  • បាល់ទាត់

Marseille បណ្ដេញ កីឡាករ​ជើងឯក​ World Cup ២០១៨ ដោយសារ​តែ​គេច​ទៅ​វាយ​កីឡាកាស

  • 2019-08-14 11:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​បារាំង​កីឡាករ Adil Rami ត្រូវ​បាន​ក្លឹប Marseille បណ្ដេញ​ចេញ​ ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ អត់​ចូល​ហ្វឹកហាត់​ ហើយ​ទៅ​ចូល​ក្នុង​កម្មវិធី​ប្រកួត​កីឡាកាស​លើ​ភក់ ក្នុង​ទូរទស្សន៍​បារាំង។

បើ​តាម​សារព័ត៌មាន​បារាំង L'Equipe បាន​ឲ្យ​ដឹង​ថា ខាង​ក្លឹប​បារាំង​បាន​រក​ឃើញ​ខ្សែ​ការពារ​រូប​នេះ នៅ​ក្នុង​ឈុត​ឆាក​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ហើយ​ក៏​ជូន​ដំណឹង​ទៅ​កាន់ Rami ថា មិន​បាច់​មក​ចូល​ហាត់​សម្រាប់ Pre-Season ទៀត​ទេ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ការ​ចេញ​ប្រកាស​ជា​ផ្លូវការ​ណាមួយ​ពី​ភាគី​របស់ Marseille ទេ ទាក់ទិន​នឹង​បញ្ហា​នេះ។

បើ​យោង​តាម​សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Rami មាន​ចំណាប់អារម្មណ៍​ទៅ​ប្រកប​អាជីព​នៅ​សហរដ្ឋអាមេរិក៕

ខាង​ក្រោម​នេះ ជា​វីដេអូ​របស់ Adil Rami នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​បារាំង​កាល​ពី​ខែ​កក្កដា កន្លង​ទៅ

អាន​បន្ត​៖

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់