- 2019-08-14 04:21:35
- ព័ត៌មាន
ទីបំផុត ស្នេហាតារាបាល់ទាត់ និងតារាសម្ដែង សុខ សោម៉ាវត្តី ត្រូវបានទម្លាយហើយ
- 2019-08-14 04:21:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត ស្នេហាតារាបាល់ទាត់ និងតារាសម្ដែង សុខ សោម៉ាវត្តី ត្រូវបានទម្លាយហើយ
ចន្លោះមិនឃើញ
ទីបំផុតស្នេហារបស់តារាបាល់ទាត់ លី វ៉ាហេទ និង សុខ សោម៉ាវត្តី ដែលគេសង្ស័យជាយូរមកហើយ ត្រូវបានទម្លាយ ស្របពេលពួកគេក៏បានសារភាពថា ទម្រាំដើរកាន់ដៃគ្នាមកដល់ថ្ងៃនេះ ពួកគេជួបរឿងរ៉ាវច្រើនរាប់មិនអស់ និងធ្លាប់ជួបរឿងហូរទឹកភ្នែកជាច្រើនដង។
វ៉ាហេទ និង សុខ សោម៉ាវត្តី បានទម្លាយរឿងពិតរបស់ពួកគេតាមរយៈវីដេអូចម្រៀងមួយមានចំណងជើងថា "អរគុណដែលទុកអូនជាមនុស្សសំខាន់" ក្រោយពេលបានគេចវេះមិនឆ្លើយការពិតជាមួយសារព័ត៌មានជាច្រើនលើករួចមកហើយ។ តាមរយៈវីដេអូចម្រៀងដែលសារសព្ទពីសាច់រឿងពិតអំពីប្រវត្តិស្នេហ៍របស់ពួកគេនោះ ពួកគេទាំងពីរបានសារភាពថា ការពិតគឺពួកគេពិតជាបានស្រឡាញ់គ្នាមែន។
ក្ដីស្រឡាញ់នោះបានរត់ចូលមកក្នុងប្រអប់បេះដូងដោយមិនដឹងខ្លួន គឺក្រោយពួកគេបានចូលរួមសម្ដែងរឿងជាមួយគ្នាលើកដំបូងឲ្យផលិតកម្ម រ៉ក់ មានចំណងជើងថា "ខូចចិត្តអាជីព"។“ការពិតមុនដំបូង ក៏អត់ដឹងថាស្រឡាញ់គ្នាដែរ ប៉ុន្តែមនុស្សអត់ស្រឡាញ់គ្នា ម៉េចចេះប្រចណ្ឌគ្នា!”។ សោម៉ាវត្តី ថ្លែង។
ដោយឡែក វ៉ាហេទ ក៏ឲ្យដឹងដូចគ្នាថា លោកក៏ស្រឡាញ់តារាស្រីដូចគ្នា ដោយសារតែនាងបានដើរតួជាអ្នកប្រឹក្សា ចាំជួយឲ្យយោបល់ និងកម្លាំងចិត្តគ្រប់ពេល។ បែបនេះទំនាក់ទំនងរបស់ពួកគេ ក៏កាន់តែស្អិតល្មួតឡើងៗ រហូតក្លាយជាស្នេហាតែម្ដង។ យ៉ាងណា ស្នេហាចិត្ត និងចិត្តរបស់ពួកគេ ក៏ជួបឧបសគ្គមិនតិចដែរអំឡុងពេលទាក់ទងគ្នា។ បញ្ហាភាគច្រើនបំផុត គឺបានកើតឡើងនៅលើភាគីខាងតារាស្រី ដោយសារតែនាងមានអាយុច្រើនជាងខាងប្រុស និងជាស្ត្រីមេម៉ាយទៀត។
តាម សោម៉ាវត្តី ឲ្យដឹង នាងបានរងសម្ពាធផ្លូវចិត្តខ្លាំងលើបញ្ហានេះដោយសារតែនាង បានដឹង និងលឺ ពីពាក្យបន្តុះបង្អាប់របស់មិត្តភ័ក្ដិ វ៉ាហេទ ថាខ្លួននៅមានវ័យក្មេង ហេតុអ្វីទៅស្រឡាញ់មនុស្សស្រីដែលមានវ័យច្រើនជាងខ្លួន ហើយថែមទាំងមេម៉ាយទៀត។ បញ្ហានេះ ធ្វើឲ្យតារាស្រីទប់ចិត្តមិនបាន ចុងក្រោយបានសុំ វ៉ាហេទ បែកគ្នាម្ដងជាពីរដង ទាំងទឹកភ្នែកហូររហាម។
យ៉ាងណា តារាបាល់ទាត់ ក៏មិនបានស្រឡាញ់នាងទុកជាការលេងសើចដែរ គឺវាផុសចេញចិត្ត និងបេះដូងពិត។ អំណាចនៃក្ដីស្រឡាញ់នេះ តាមរយៈវីដេអូចម្រៀងខាងលើ គឺ វ៉ាហេទ ហ៊ានទទួលយកគ្រប់យ៉ាង និងមិនខ្វល់នឹងសំដីចាក់ដោតរបស់នរណាម្នាក់ឡើយ ហើយទុកជាតារាស្រី គឺជាមនុស្សដ៏សំខាន់ម្នាក់ ដូចនឹងចំណងជើងវីដេអូចម្រៀងផលិតដោយផលិតកម្ម ថោន មានចំណងជើងថា "អរគុណដែលទុកអូនជាមនុស្សសំខាន់"។
នេះជាការបើកបង្ហាញលើកដំបូងបំផុត ចាប់តាំងពីពួកគេបានបង្ហាញឲ្យឃើញពីទំនាក់ទំនងស្និទ្ធស្នាលខ្លាំងលើសពីមិត្ត ជាហូរហែ ធ្វើឲ្យមានការសង្ស័យជាច្រើនរហូតមក៕