- 2019-08-13 12:18:35
- បាល់ទាត់
AFF U18៖ កម្ពុជា សល់ត្រឹមប្រកួតបង្គ្រប់កិច្ចជាមួយវៀតណាម ក្រោយចាញ់សិង្ហបុរី
- 2019-08-13 12:18:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFF U18៖ កម្ពុជា សល់ត្រឹមប្រកួតបង្គ្រប់កិច្ចជាមួយវៀតណាម ក្រោយចាញ់សិង្ហបុរី
ចន្លោះមិនឃើញ
ក្រុម U18 កម្ពុជា បានប្រកួតចាញ់ ក្រុម U18 សិង្ហបុរីដោយលទ្ធផល ០-១ ក្នុងពានរង្វាន់ AFF U18 Championship 2019 ពូល B ជើងទី៤ ដែលទើបតែបញ្ចប់អម្បាញ់មិញនេះ។
លទ្ធផលនេះ បានធ្វើឱ្យកម្ពុជា ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ពោលគឺនៅសល់មួយប្រកួតបង្គ្រប់កិច្ចជាមួយម្ចាស់ផ្ទះវៀតណាម ដែលធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។
ចំណែកសិង្ហបុរី បើទោះបីជាឈ្នះកម្ពុជា ក៏ធ្លាក់ដោយស្វ័យប្រវត្តិផងដែរ ដោយមាន ៤ពិន្ទុក្នុងដៃតែប៉ុណ្ណោះ ខណៈម៉ាឡេស៊ីមាន ៩ពិន្ទុ ស្មើអូស្ត្រាលី។ ក្រុមមួយទៀតក្នុងពូលនេះដែលនៅមានឱកាសទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺវៀតណាម ប្រសិនបើក្រុមម្ចាស់ផ្ទះនេះ អាចយកឈ្នះថៃ នៅយប់នេះបាន៕