- 2019-08-13 11:48:54
- បាល់ទាត់
Ronaldo៖ Messi ខុសគ្នាជាមួយខ្ញុំត្រង់ថា ខ្ញុំឈ្នះ UCL ជាមួយក្លឹប ២ផ្សេងគ្នា
- 2019-08-13 11:48:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo៖ Messi ខុសគ្នាជាមួយខ្ញុំត្រង់ថា ខ្ញុំឈ្នះ UCL ជាមួយក្លឹប ២ផ្សេងគ្នា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាននិយាយប្រាប់សារព័ត៌មាន DAZN ថា ភាពជោគជ័យរបស់ខ្លួននៅ UEFA Champions League ធ្វើឲ្យរូបគេមានភាពខុសគ្នាពីខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi។
កីឡាកររូបនេះបានលើកឡើងថា៖ " ភាពខុសគ្នារវាងខ្ញុំ និង Messi គឺខុសត្រង់ ខ្ញុំលេងជាមួយក្លឹបជាច្រើន ហើយឈ្នះពាន Champions League ជាមួយក្លឹបផ្សេងគ្នា។ ខ្ញុំជា Top Scorer នៅ Champions League ៦ រដូវកាលជាប់ៗគ្នា ហើយមានកីឡាករមិនច្រើនទេ ដែលឈ្នះ Champions League ៥ដង។ នេះហើយ ដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចស្គាល់ខ្លួនឯងតាមរយៈកម្មវិធីបាល់ទាត់នេះ " ។
Ronaldo បានបន្តថា៖ " Messi ជាកីឡាករដ៏ល្អអស្ចារ្យហើយ ដែលមិនមែនចងចាំត្រឹមការឈ្នះ Ballon d'Or របស់គេទេ ប៉ុន្តែគេចងចាំចំពោះការរីកចម្រើនសមត្ថភាពពីមួយថ្ងៃ ទៅ មួយថ្ងៃ ដូចរូបខ្ញុំអញ្ចឹង " ។
គួរបញ្ជាក់ផងដែរថា Ronaldo លេងនៅ UEFA Champions League ១៦២ប្រកួត ហើយរកគ្រាប់បាល់ ១២៦គ្រាប់ ខណៈ Messi លេងបាន ១៣៥ប្រកួត ហើយរកបាន ១១២គ្រាប់៕
អានបន្ត៖