• 2019-08-13 11:13:58
  • បាល់ទាត់

ផ្លូវការ! Perisic ក្លាយ​ជា​កីឡាករ​ Inter ដំបូង​ដែល​ផ្ទេរ​ទៅ Bayern ក្នុង​រយៈពេល ២៧​ឆ្នាំ

  • 2019-08-13 11:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្រូអាត​កីឡាករ Ivan Perisic បាន​មក​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ហើយ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ក្រោម​កុងត្រា​ ១​រដូវកាល ជាមួយ​នឹង​ជម្រើស​ទិញ​ដាច់​ជា​អចិន្ត្រៃយ៍។

កីឡាករ​រូប​នេះ​បាន​ប្រកប​អាជីព​នៅ Inter Milan ចំនួន ៤​ឆ្នាំ​ហើយ ដោយ​រួមរស់​តាំង​ពី​ឆ្នាំ២០១៥​មក។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​រក​បាន ៤០​គ្រាប់ ក្នុង​ ១៦៣​ប្រកួត។

តាម​ពិត​ទៅ​ ខ្សែ​បម្រើ​វ័យ ៣០ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​ប្រកប​អាជីព​នៅ​អាល្លឺម៉ង់​ដែរ​ ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប Borussia Dortmund (២០១១-២០១៣) និង​ក្លឹប Wolfsburg (២០១៣-២០១៥)។

សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ចុងក្រោយ​ដែល​ផ្លាស់​ចេញ​ពី Inter Milan ទៅ​កាន់ Bayern Munich គឺ​អតីត​ខ្សែ​បម្រើ​អាល្លឺម៉ង់​ លោក Lothar Matthäus ដែល​ផ្ទេរ​ចេញ​នៅ​ឆ្នាំ១៩៩២៕

អាន​បន្ត​៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់