• 2019-08-13 08:06:23
  • បាល់ទាត់

គ្រូ U18 វៀតណាម ហាម​កូនក្រុម​ខ្លួន​ មិន​ឱ្យមើល​ស្រាល​ថៃ ទោះ​ថៃ​ប្រកួត​ចាញ់​កម្ពុជា​ក៏ដោយ

  • 2019-08-13 08:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ U18 វៀតណាម លោក Hoang Anh Tuan បាន​ព្រមាន​ដល់​កូន​ក្រុមរបស់ខ្លួន មិន​ឱ្យមើលស្រាល​ក្រុម​ U18 ថៃ​ឡើយ បើទោះ​បី​ជាការ​ប្រកួត​ ៣លើករបស់ថៃ មិនទាន់ស្គាល់ជ័យជម្នះក៏ដោយ។ ការថ្លែង​នេះ ធ្វើឡើង​មុនពេល​វៀតណាម នឹង​ត្រូវប៉ះថៃ នាវេលាម៉ោង ៧កន្លះ​យប់នេះ ក្នុង​ពានរង្វាន់ AFF U18 Championship 2019 ពូលB ជើងទី៤។

គ្រូ​ដែលដឹកនាំ​ក្រុម​វៀតណាម​ ទៅ​ប្រកួត​ U20 World Cup កាលពីឆ្នាំ​២០១៧​រូបនេះ បាន​លើកឡើង​ថា បើទោះ​បីជា​ថៃ នៅ​ជិតបាតតារាង​ក្តី ប៉ុន្តែក្រុមនេះ គឺនៅតែជាក្រុមខ្លាំងដែល​អាច​យកឈ្នះ​វៀតណាម​បាន។ «ថៃ​មាន​តែ ១ពិន្ទុ​ប៉ុណ្ណោះ ក្នុង​៣ប្រកួត​កន្លងមក ប៉ុន្តែ​ពួកគេ​លេងបាន​យ៉ាង​ល្អ។ ក្នុង​៣ប្រកួត​នេះ ពួកគេ (ថៃ) បាន​បង្កើត​ឱកាស​ជាច្រើន ប៉ុន្តែមិន​អាចរកគ្រាប់បាល់បាន»។

៣ប្រកួតកន្លងមក​ វៀតណាម មាន ៦ពិន្ទុ​ឈរនៅលេខ​៣ ខណៈថៃ លេខ​៥ មាន​១ពិន្ទុ។ គួរកត់​សម្គាល់​ថា កាលពី​ប្រកួត​ជើងទី២​ក្នុង​ពូល ថៃ​បាន​ចាញ់ កម្ពុជា ក្នុង​លទ្ធផល ៣-៤៕

ប្រភព៖ Vietnam News ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

មតិយោបល់
អត្ថបទថ្មី