• 2019-08-10 15:20:00
  • បាល់ទាត់

អ្នកគាំទ្រ​ឆ្ងល់​រឿង VAR ឲ្យ Aguero ស៊ុត​ប៉េ​ណាល់ទី​សាជាថ្មី ក្រោយ​អ្នកចាំទី​សង្គ្រោះ​បាល់​បាន

  • 2019-08-10 15:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​បាល់ទាត់​ជា​ច្រើន​បាន​ផ្ទុះ​កំហឹង ហើយ​ចោទ​ថា VAR បង្ក​ភាព​វឹកវរ​ក្នុង​ជ័យជម្នះ ៥-០ របស់ Man City លើ West Ham ។

Sergio Aguero បានទទួលបាល់ប៉េណាល់ទី ក្រោយ Issa Diop បង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះថ្នាក់​លើ Riyad Mahrez នៅ​នាទី​ទី​៨៣ ដែល​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ពណ៌​ផ្ទៃមេឃ​ស្ទើរ​តែ​អាច​មាន​ឱកាស​នាំ​មុខ ៤-០ ទៅ​ហើយ។

Raheem Sterling ប្រទះ​ឃើញ​សុំ​ Aguero ស៊ុត​ប៉េណាល់ទី​ដើម្បី​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ស៊ុត hat-trick នៅ​ថ្ងៃ​បើក​រដូវ​កាល Premier League ប៉ុន្តែ Aguero បំពេញ​ភារកិច្ច​នេះ​ដោយ​ខ្លួន​ឯង ហើយ​ស៊ុត​មិន​ចូល​ទៅ​ទៀត។

Sterling អៀនប្រៀន​ឡិងឡង់​បាន​ត្រឹម​ឈរ​មើល Lukasz Fabianski ទះ​បាល់​ចេញ​ដោយ​សោកស្ដាយ។

​ប៉ុន្តែ​ក្រោយ​ការ​ត្រួត​ពិនិត្យ មន្ត្រី VAR បាន​សម្រេច​ឲ្យ​បាល់​ប៉េណាល់ទី​សាជាថ្មី ក្រោយ​ឃើញ​កីឡាករ West Ham គឺ Declan Rice បាន​រំលោភ​​​ចូលទៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់​អំឡុង​ពេល ​Aguero ស៊ុត​ប៉េណាល់ទី។

​​លោក​អាជ្ញាកណ្តាល Mike Dean បាន​​ផ្តល់​បាល់ប៉េណាល់ទី​សាជាថ្មី​ឲ្យ Man City អ្នកចាំទី Fabianski ធ្វើ​មុខ​ឆ្ងល់​ហួស​ចិត្ត។ ទីបំផុត Aguero ក៏​ធ្វើ​បាន​​សម្រេច​សម្រាប់​ការ​ស៊ុត​បាល់​លើក​ទី២៕

អាន៖ Wenger ៖ ពី​អ្នកសេដ្ឋកិច្ច ក្លាយ​ជា​គ្រូ​បាល់ទាត់​ ចេះ​ចាយ​លុយ​ក្លឹប​ដ៏​មាន​ប្រសិទ្ធភាព

ប្រភព៖ thesun ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់