- 2019-08-10 08:04:55
- បាល់ទាត់
គ្រាប់ពេជ្រកម្ពុជា! ២គ្រាប់ម្សិលមិញធ្វើឲ្យ សៀង ចន្ធា ក្លាយជា Top Scorer
- 2019-08-10 08:04:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាប់ពេជ្រកម្ពុជា! ២គ្រាប់ម្សិលមិញធ្វើឲ្យ សៀង ចន្ធា ក្លាយជា Top Scorer
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់យុវជនកម្ពុជា សៀង ចន្ធា ក្លាយជាអ្នកទាត់បញ្ចូលទីច្រើនគេក្នុងព្រឹត្តិការណ៍ AFF U-18 Championship មាន៣គ្រាប់ស្មើគ្នាជាមួយកីឡាករអូស្ត្រាលី Marco Tilio។
ត្បិតស្ថិតជាកីឡាករបម្រុងកាលពីម្សិលមិញ ប៉ុន្តែបន្ទាប់ពីប្ដូរចូលក្នុងវគ្គទី២ ចន្ធាបានធ្វើឲ្យស្ថានការណ៍ប្រែប្រួល ដោយប្រើបច្ចេកទេសពិតៗអាចរកបានពីរគ្រាប់ម្នាក់ឯង ជួយកម្ពុជាសាងប្រវត្តិសាស្ត្រឈ្នះថៃ ៤-៣ ក្នុងព្រឹត្តិការណ៍មួយនេះ។
២គ្រាប់នេះបាននាំឲ្យ ចន្ធាឡើងឈរកំពូលតារាងអ្នកទាត់ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍ ជាមួយកីឡាករអូស្ត្រាលី Tilio ដែលមាន៣គ្រាប់ដូចគ្នា។ គ្រាប់ទីមួយរបស់ចន្ធា រកបានពេលកម្ពុជាចាញ់ អូស្ត្រាលី ៥-១ នៅប្រកួតដំបូង។ ប្រកួតបន្ទាប់កម្ពុជា ត្រូវប៉ះម៉ាឡេស៊ី នៅថ្ងៃទី ១១ ខែ សីហា វេលាម៉ោង៣:៣០នាទីថ្ងៃត្រង់៕