- 2019-08-07 08:22:40
- បាល់ទាត់
Valverde ចង់ទុកខ្សែបម្រើត្រឹម៦ តែ Barca មានរហូត៩
- 2019-08-07 08:22:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Valverde ចង់ទុកខ្សែបម្រើត្រឹម៦ តែ Barca មានរហូត៩
ចន្លោះមិនឃើញ
វត្តមានសមាជិកថ្មី Frenkie de Jong, ការឡើងទីលេងតំបន់កណ្ដាលរបស់ Sergi Roberto និងការដំឡើងមកឈុតធំរបស់យុវជន Riqui Puig ធ្វើឲ្យ Barcelona មានខ្សែបម្រើហូរហៀររហូតដល់៩នាក់។
រឿងនេះគឺជាបញ្ហាមួយរបស់លោក Valverde ដែលធាតុពិតអ្នកចាត់ការរូបនេះចង់ទុកខ្សែបម្រើត្រឹម៦នាក់ប៉ុណ្ណោះ។ Barca អាចនឹងរកដំណោះស្រាយកាត់ចេញកីឡាករ៣នាក់នៅតំបន់បម្រើឲ្យក្លឹបណាមួយខ្ចីជើង ឬអាចលក់ចេញបើសិនទទួលសំណើសមស្រប។
ខ្សែបម្រើទាំង៩របស់ក្រុមយក្សកាតាឡាន់មានដូចជា៖ រៀមច្បង Sergio Busquets, Arturo Vidal, Sergi Roberto សមាជិកថ្មី Frankie de Jong, កីឡាករវ័យក្មេង Arthur, Aleñá, Riqui Puig និងចុងក្រោយគឺ កីឡាករកំពុងធ្លាក់ទម្រង់លេង២រូបមាន Coutinho និង Arturo Vidal ដែលអាចជាចាកចេញ៕