• 2019-08-07 02:47:16
  • ព័ត៌មាន

Ferdinand ថា​ Rooney ចង់​ធ្វើ​ជា​អ្នក​ចាត់​ការ​ Man United

  • 2019-08-07 02:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney ត្រូវ​បាន​តែងតាំង​ជា​ កីឡាករ/គ្រូ​បង្វឹក​ថ្មី​របស់​ Manchester United ចាប់​ពី​ខែ​មករា​ឆ្នាំ​ ២០២០ តទៅ​ដោយ​ចុះ​កុងត្រា​រយៈ​ពេល​១៨​ខែ និង​​ពាក់​អាវ​លេខ​៣២។​​

ខ្សែ​ប្រយុទ្ធ​ DC United នៅ​ក្របខ័ណ្ឌ​កំពូល​អាមេរិក្​បាន​ព្រមព្រៀង​ចាកចេញ​ពី​ក្លឹប​មាន​មូលដ្ឋាន​នៅ​ MLS កាល​ពី​ថ្ងៃ​ម្សិលមិញ ក្រោយ​ប្រកប​អាជីព​បាន​ជាង​១​ឆ្នាំ។​ យ៉ាង​ណា​ Ferdinand ជា​អតីត​មិត្ត​រួម​ក្រុម​ជឿជាក់​ថា​ Rooney ប្រឹងប្រែង​ហក់​ចូល​តំណែង​គ្រូ​បង្វឹក​ដើម្បី​ឱកាស​ដឹកនាំ​ Man Utd នា​ថ្ងៃ​អនាគត។​​

"សមរភូមិ​ចុងក្រោយ​របស់​ Rooney គឺ​ដឹកនាំ​ Manchester United ១០០%។​ បើ​ Rooney ឆ្លើយ​បដិសេធ​មិន​ចង់​ដឹកនាំ​ United មាន​ន័យ​ថា​រូប​គេ​កុហក​ហើយ។​ មាន​តែ​ពេល​វេលា​ប៉ុណ្ណោះ​ដែល​អាច​បកស្រាយ​​ពី​រឿង​នេះ​បាន"។​ Ferdinand អតីត​ខ្សែ​ការពារ​ក្រុម​បិសាច​ក្រហម​អះអាង​ដូច្នេះ។ ​

Rooney គឺ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ United ស៊ុត​បញ្ចូលទី​២៥៣​គ្រាប់​ ក្នុង​៥៥៩​ប្រកួត​គិត​លើ​គ្រប់​កម្មវិធី៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី