• 2019-08-06 02:31:58
  • ព័ត៌មាន

​កីឡាករ​ប្រណាំង​ម៉ូតូ​ម្នាក់​ ​ប្រើ​បច្ចេកទេស​ទប់​ម៉ូតូ​មិន​ឲ្យ​ដួល​ ​គួរ​ឲ្យ​សរសើរ​

  • 2019-08-06 02:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ម្នាក់​ឈ្មោះ​ Steven Odendaal's ​បាន​បញ្ចេញ​បច្ចេកទេស​ ​ទប់​ម៉ូតូ​ដែល​កំពុង​ស្ថិត​ក្នុង​ល្បឿន​លឿន​លើ​គន្លង​ផ្លូវ​កោង​បត់​បែន​​ ​មិន​ឲ្យ​ដួល​បោក​នឹង​ជញ្ជាំង​ការពារ​បាន។

សកម្មភាពពេលប្រកួតរបស់ Steven Odendaal

​​សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​កោត​សរសើរ​ពី​ទេពកោសល្យ​របស់​កីឡាករ​រូប​នេះ ​រហូត​ដល់​អ្នក​គាំទ្រ​បញ្ចេញ​មតិ​ដូច​ៗ​គ្នា​ថា ​រូប​គេ​គួរ​តែ​ជាប់​ឈ្មោះ​ “save of the decade” ? Save of the century !

សកម្មភាពពេលប្រកួត MotoGP ពានរង្វាន់ Czech Republic Grand Prix

​Odendaal's ​បាន​និយាយ​ប្រាប់​ថា​​ "រូប​គេ​អស់​ជំហរ​ទៅ​ហើយ ​ពេល​ម៉ូតូ​គ្រវាត់​ចុះ-ឡើង ​ក៏​ប៉ុន្តែ​នៅ​មាន​ស្មារតី​ថា ​នៅ​សល់​ដៃ​កាន់​អាំប្រ៊ីយ៉ា និង​អាច​ចាប់​ហ្វ្រាំង​​ម៉ូតូ​បាន ​ចឹង​ហើយ​ក៏​បណ្ដោយ​ទៅ​តាម​កម្លាំង​បោក ​រួច​ទប់​ជើង​បន្តិច​មិន​ឲ្យ​ដួល។ ​និយាយ​តាម​ត្រង់​ ​វា​ជា​សំណាង​មួយ​តូច​ ប៉ុណ្ណោះ​ដែល​មិន​ដួលនោះ។"

​វីដេអូ​ខ្លី​នោះ ថតបាន​ដោយ​កាមេរ៉ា​ក្នុង​កម្មវិធី MotoGP ពានរង្វាន់ Czech Republic Grand Prix ជា​​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ធំ​ធ្វើ​ឡើង​នៅ​សាធារណៈ​រដ្ឋ​ឆេក ខណៈដែល Steven Odendaal ជាប់លេខ ២២ ឯអ្នកឈ្នះជយលាភីលេខ ១ បានទៅលើកីឡាករ Marquez៕

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Jalopnik ប្រែ​សម្រួល៖ រក្សា

មតិយោបល់
អត្ថបទថ្មី