• 2019-08-05 04:15:57
  • បាល់ទាត់

គោល​បំណងធំ ​កីឡដ្ឋាន​គីរី​ដង​រែក ដែល​ចំណាយ​កន្លះ​លាន​ដុល្លារ ​សាងសង់​ឡើង​

  • 2019-08-05 04:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​គីរី​ដង​រែក​នៅ​ខេត្ត​ស្វាយ​រៀង ​ជិត​សាងសង់​រួច​រាល់​១០០​%​ហើយ ​ដែល​ជា​ទីលាន​មួយ​មាន​ភាព​ស្តង់ដារ​ខ្លាំង​មួយ​កម្ពុជា​។

លោក​ លី សេងហួរ

លោក​ លី សេងហួរ ​នាយក​ផ្នែក​ប្រតិបត្តិការ​របស់​កីឡដ្ឋាន​គីរី​ដង​រែក​បាន​បញ្ជាក់​ថា​ដំបូង​ឡើយ​លោក​បាន​សាងសង់​ទីលាន​នេះ​ឡើង​ដើម្បី​លេង​ធម្មតា ប៉ុន្តែ​បន្ដ​បន្ទាប់​មក​ក៏​គិត​ថា​បើ​ជ្រុល​ធ្វើ​ហើយ មិច​មិន​ធ្វើ​ឱ្យ​ល្អ​តែ​ម្ដង ដើម្បី​បាន​ជួល​ខ្លះ។ ដូច្នេះ​ក៏​បន្ដ​ធ្វើ​ជា​បន្ដបន្ទាប់​រហូត​ដល់​កីឡដ្ឋាន​ធំ​តែ​ម្ដង។ លោក សេងហួរ ​បាន​បង្ហើប​ទៀត​ថា​កីឡដ្ឋាន​នេះ​សាងសង់​ឡើង ​អស់​ប្រាក់​ប្រមាណ​ជា​កន្លះ​លាន​ដុល្លារ​មួយ​ចប់​តែ​ម្ដង។

សម្រាប់​សំនួរ​ថា​ចង់​លេង​លីគ​ឬ​អត់? ​លោក ហួរ ​បាន​បញ្ជាក់​ទៀត​ថា​ក្រុម​របស់​លោក​មិន​ទាន់​មាន​បំណង​ចង់​លេង​លីគ​ទេ ដោយ​ចង់​អភិវឌ្ឍ​ថ្នាល​យុវជន​សិន​ហើយ​អាច​លេង​ពាន​សម្ដេច។ ប្រសិន​បើ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​គ្រប់គ្រាន់ ​ទើប​លោក​អាច​ចូល​លេង​លីគ​បាន។ កីឡដ្ឋាន​មួយ​នេះ​ផ្ទុក​មនុស្ស​បាន​ពី​៥​ទៅ​៦​ពាន់​នាក់ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០២០​ខាង​មុខ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី