• 2019-08-08 10:22:15
  • ព័ត៌មាន

មាន​តែ​ប្រទេស​អាស៊ាន​មួយ​ទេ ដែល​មាន​កីឡាករ​ធ្លាប់លេង​នៅ PL

  • 2019-08-08 10:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស​ ជា​លីគ​មួយ​ដែល​ល្បី និង​ពេញ​និយម​ជាង​គេ​ក្នុង​ចំណោម​ស្រទាប់​ពិភព​បាល់ទាត់​។ លីគ​នេះ​ដែរ ពោរ​ពេញ​ដោយ​កីឡាករ​មាន​ទេពកោសល្យ​មក​ពី​ពិភពលោក មិន​ថា ទ្វីប​អឺរ៉ុប ឬ អាមេរិក​ខាង​ត្បូង​ឡើយ។

ចំពោះ​ទ្វីប​អាស៊ី​វិញ មាន​កីឡាករ​ជា​ច្រើន​ធ្លាប់​លេង​ក្នុង​លីគ​នេះ​ហើយ ប៉ុន្តែ​កីឡាករ​ដែល​មក​ពី​ប្រទេស​អាស៊ាន​ ឬ ក៏​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល​ មាន​តែ​មួយ​រូប​គត់​គឺ អ្នក​ចាំ​ទី​ហ្វីលីពីន​កីឡាករ Neil Etheridge។

តាម​ពិត​ទៅ​កីឡាករ​រូប​នេះ ធំ​ធាត់​នៅ​ប្រទេស​អង់គ្លេស ដោយ​មាន​ម្ដាយ​ជា​ហ្វីលីពីន និង​ឪពុក​ជា​ជនជាតិ​អង់គ្លេស។ អ្នក​ចាំ​ទី​រូប​នេះ​ បាន​លេង​ក្នុង​ថ្នាល​ក្លឹប Chelsea (២០០៣-២០០៦) និង​ថ្នាល​ Fulham (២០០៦-២០០៨)។ អ្នក​ចាំ​ទី​រូប​នេះ បាន​ភ្លក់​រសជាតិ​ក្លឹប​អង់គ្លេស​យ៉ាង​ច្រើន​ រហូត​មក​ដល់​ឆ្នាំ​២០១៧ ក្លឹប​ Cardiff City បាន​ទិញ​រូប​គេ ដែល​ធ្វើ​ឲ្យ​គេ​បាន​ប្រឡូក​ក្នុង Premier League ក្នុង​នាម​ជា​អ្នក​ចាំ​ទី​ជម្រើស​ដំបូង ដោយ​បាន​លេង​ទាំង​ ៣៨​ប្រកួត។

ជា​អកុសល​ នៅ​រដូវ​កាល​ ២០១៩/២០ ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​វេល បាន​ធ្លាក់​ចេញ​ទៅ Championship (លីគ​លំដាប់​ ២ អង់គ្លេស) បាត់​ទៅ​ហើយ។ ចំពោះ​ក្រុម​ជម្រើស​ជាតិ​វិញ Neil បាន​លេង​ឲ្យ​ ឈុត U-16 អង់គ្លេស នៅ​ឆ្នាំ​២០០៥ ហើយ​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​ចាប់​ពី​ឆ្នាំ២០០៨ មក៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់