• 2019-08-02 08:45:53
  • បាល់ទាត់

ធ្លាយ​រឿង Ronaldo លួច​ផ្ញើ​សារ​ទៅ Dybala ប្រាប់​ឲ្យ​ផ្ទេរ​ទៅ Man Utd

  • 2019-08-02 08:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Juventus​ កីឡាករ Cristiano Ronaldo បាន​ផ្ញើ​សារ​តាម​រយៈ​ WhatsApp ប្រាប់ Paulo Dybala ឲ្យ​ទៅ​ចូលរួម​ជាមួយ Manchester United ក្នុង​រដូវ​ក្ដៅ​នេះ ប្រសិន​ជា​គេ​ចង់​ឈ្នះ​ពាន។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​គ្រោង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​កាន់ Old Trafford ក្នុង​រយៈពេល​៤៨​ម៉ោង​ទៀត បន្ទាប់​ពី Juventus យល់​ព្រម​​លើ​លក្ខខណ្ឌ​​​ដោះដូរ​ជាមួយ United ដោយ​យក​ Romelu Lukaku ជា​ថ្នូរ​មួយ​នៃ​ការ​ផ្ទេរ។

ទាក់ទិន​នឹង​រឿង​នេះ ក្រោយ​ត្រលប់​ទៅ​កាន់​ទីក្រុង Turin កាល​ពី​ម្សិលមិញ Ronaldo ក៏​​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ Dybala ផ្លាស់​ទៅ Man Utd ទៅ។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា United បាន​ជួយ​​គេ​ឲ្យ​ក្លាយ​ជា​ជើងឯក អំឡុង​ពេល​៦​ឆ្នាំ​ស្នាក់​នៅ Manchester United ហើយ​ក្លឹប​នឹង​អាច​​ធ្វើ​បាន​ដូច​គ្នា​សម្រាប់ Dybala។

ចំពោះ Lukaku ក៏​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Juventus រួចរាល់​ដែល ប៉ុន្តែ​ការ​ផ្ទេរ​របស់​គេ​ទៅ​កាន់​អ៊ីតាលី​អាច​ទៅ​រួច​ លុះ​ត្រា Dybala ព្រម​ទៅ Man Utd ដែរ៕ ​

ប្រភព៖ Metro ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់