• 2019-08-02 07:41:13
  • បាល់ទះ

មុខ​អេម​ រាង​កប់​ស្មាន​តែ​តារា​ម៉ូដែល តាម​ពិត​អ្នក​ប្រដាល់​សោះ

  • 2019-08-02 07:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង Nif Brascia​ ធ្វើ​ឲ្យ​បុរស​មិន​តិច​នាក់​ទេ​លង់​នឹង​សម្រស់​លើ​បណ្ដាញ​សង្គម Instagram ប៉ុន្តែ​អាជីព​របស់​នាង​មិនមែន​ជា​តារា​ចម្រៀង​ឬ​ម៉ូដែល​ទេ តែ​ជា​អ្នក​ប្រដាល់​សេរី។

​កីឡា​ការិនី​ Nif Brascia គឺ​ជា​មិត្ត​ស្រី​របស់​កីឡាករ​ចំណូល​ថ្មី​របស់ Everton គឺ​កីឡាករ Moise Kean។ នាង​ទើប​តែ​មាន​វ័យ​២១​ឆ្នាំ តែ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​​ Mauy Thai ពីរ​គ្រឿង និង​មិន​ធ្លាប់​ចាញ់​ជាង​៥០​ដង។ Brascia កើត​នៅ​ប្រទេស​ថៃ ប៉ុន្តែ​បាន​ប្ដូរ​មក​រស់​នៅ​ប្រទេស​អ៊ីតាលី ពេល​ដែល​មាន​វ័យ​១១​ឆ្នាំ។

Brascia ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Kean វ័យ​១៩​ឆ្នាំ បន្ទាប់​ពី​ជួប​គ្នា​នៅ​ក្លឹប​រាត្រី​មួយ​កន្លែង​ក្នុង​ទីក្រុង Milan ប៉ុន្តែ​គូ​ស្នេហ៍​ទាំង​ពីរ​នេះ​​លាក់​ការ​​ចំណង​ស្នេហា​សម្ងាត់​ណាស់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់