• 2019-08-02 03:06:23
  • បាល់ទាត់

ទើស​ចិត្ត​ជាមួយ Real ពេក Beckham ចង់​នាំ James ទៅ​លេង​នៅ​អាមេរិក

  • 2019-08-02 03:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​របស់ James Rodriguez​ នៅ Real Madrid នៅ​តែ​មិន​ទាន់​ច្បាស់លាស់ ធ្វើ​ឲ្យ​កំណើន​នៃ​ការ​ចាប់​អារម្មណ៍​មក​លើ​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ​ចេះ​តែ​កើន​ឡើង។

​ខណៈ​ដែល Napoli និង Atletico Madrid នៅ​តែ​មាន​ការ​ចាប់​អារម្មណ៍ David Beckham ក៏​មាន​ចង់​នាំ​ James ទៅ​​លេង​នៅ​លីគ​កំពូល​របស់​អាមេរិក MLS។ Beckham គ្រោង​ចង់​ដាក់​សំណើ​​ទៅ​កាន់ James ដើម្បី​ឲ្យ​គេ​មាន​ឱកាស​ប្រជែង​ថ្មី ក៏​ដូច​​ជា​ចូលរួម​ក្រុម​ថ្មី​របស់​លោក​ដែល​ទើប​បង្កើត​គឺ​ក្លឹប​ Inter Miami។

Beckham កំពុង​មាន​គម្រោង​​បង្កើត​​កញ្ចុំ​ផ្កាយ​​ក្នុង​ក្រុម​របស់​លោក ដែល​កីឡាករ​ទាំង​នោះ​​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​និង​ធ្លាប់​​លេង​នៅ​តំបន់​អឺរ៉ុប។ កីឡាករ​ដែល Beckham ប៉ង​នាំ​មក​មាន៖  Joe Hart; Antonio Valencia, Gary Cahill, Hector Moreno, Fabio Coentrao; Fredy Guarin, Sergio Busquets, James Rodriguez; Theo Walcott, Julian Carranza និង Matias Pellegrini៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់