• 2019-08-01 02:37:53
  • បាល់ទាត់

Dybala ទាមទារ​លក្ខខណ្ឌ​ពិសេស​មួយ ប្រសិន​ចង់​ឲ្យ​គេ​មក Man Utd

  • 2019-08-01 02:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​បម្រើ​ប្រយុទ្ធ Paulo Dybala ចង់​បាន​ថ្លៃ​នឿយហត់​ខ្ពស់​ជាង Paul Pogba ប្រសិន​​ជា​គេ​ចូលរួម​ជាមួយ Manchester United។

កីឡាករ​របស់ Juventus ខាង​លើ​ត្រូវ​បាន​ United ដាក់​សំណើ​រួម​ផ្សំ​នឹង​ការ​ដាក់ Romelu Lukaku  ក្នុង​លក្ខខណ្ឌ​ដោះដូរ​។ Dybala រំពឹង​ចង់​បាន​តម្លៃ​ពលកម្ម​​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ សេះបង្កង់ Juventus បាន​ប្រាប់ Dybala ថា គេ​នឹង​មិន​ជាប់​ជម្រើស​ដំបូង​នៅ​រដូវ​កាល​ក្រោយ​ឡើយ និង​សប្បាយ​ចិត្ត​​សម្រាប់​ការ​ចាកចេញ​របស់​គេ។

Pogba ត្រូវ​ក្លឹប​កាត់​​២៥% លើ​ថ្លៃ​ពល​កម្ម​៣០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ បន្ទាប់​ពី​គេ​មិន​អាច​ជួយ United បាន​លេង Champions League។ យ៉ាងណាក្ដី Dybala បាន​ទាមទារ​ទៅ​ខាង Old Trafford ចង់​បាន​ថ្លៃ​ពលកម្ម​ច្រើន​ជាង​ Pogba ពេល​ដែល​ការ​ពិភាក្សា​ដោះដូរ​ចាប់​ផ្ដើម​ក្នុង​សប្ដាហ៍​នេះ។

Lukaku បាន​ក្លាយ​ជា​គោល​ដៅ​ក្លឹប​មួយ​ចំនួន​នៅ​អ៊ីតាលី​មាន​ទាំង​ Juventus និង​​ Inter Milan ដូច្នេះ​ទើប​បិសាច​ក្រហម​យក​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​​ដាក់​ក្នុង​លក្ខខណ្ឌ ដើម្បី​ផ្ទេរ​យក Dybala៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់