- 2019-07-30 13:32:23
- បាល់ទាត់
ទ្រព្យសម្បត្តិរបស់ Ronaldinho ត្រូវបានរឹបអូស ក្រោយមានរឿងរ៉ាវមួយចំនួន
- 2019-07-30 13:32:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រព្យសម្បត្តិរបស់ Ronaldinho ត្រូវបានរឹបអូស ក្រោយមានរឿងរ៉ាវមួយចំនួន
ចន្លោះមិនឃើញ
បើតាមសារព័ត៌មានរបស់ប្រេស៊ីល Folha de Sao Paulo បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់អតីតខ្សែប្រយុទ្ធក្លឹប Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល Ronaldinho ចំនួន ៥៧កន្លែង ត្រូវបានរឹបអូស ខណៈលិខិតឆ្លងដែនអេស្ប៉ាញ និងប្រេស៊ីលរបស់លោក ត្រូវបានដកទុក ដើម្បីធ្វើការសងបំណុលនៃពន្ធ និងការពិន័យមួយចំនួន។
សារព័ត៌មានប្រេស៊ីលនោះបានរាយការណ៍ថា អតីតកីឡាកររូបនេះត្រូវបានពិន័យ ២.៥លានដុល្លារ ដោយភ្នាក់ងារបរិស្ថាន ក្រោយសាងសង់សំណង់ខុសច្បាប់ ចូលក្នុងផ្ទះមាត់បឹងរបស់ខ្លួន។
ក្រៅពីនេះ លោកក៏បានជាប់បណ្ដឹងរបស់ម្ចាស់បំណុលមួយចំនួនដូចជា ក្រុមប្រឹក្សាពន្ធដារជាដើម ដែលប្ដឹងទាមទារឲ្យជម្រះបំណុលចំនួនជាង ២លានដុល្លារ។
គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិរបស់ Ronaldinho ត្រូវបានព្យាករណ៍ថា មានសរុបពី ១០០ ទៅ ១២០លានដុល្លារ ខណៈលោករកលុយបាន ១៨ម៉ឺនដុល្លារ ក្នុងការបង្ហោះផ្សាយពាណិជ្ជកម្មនៅលើគណនី Instagram របស់លោក៕