• 2019-07-28 06:30:00
  • បាល់ទាត់

Ferguson ព្យាយាម​បញ្ចុះបញ្ចូល Solskjaer ចុះហត្ថលេខា​ខ្សែ​បម្រើ​​ឆ្នើម​របស់ Aston Villa

  • 2019-07-28 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​៧៧​ឆ្នាំ ដ៏​មាន​ឥទ្ធិពល​នៅ Man Utd បាន​ប្រាប់​គ្រូ​បង្វឹក Ole Gunnar Solskjaer ឲ្យ​ចុះហត្ថលេខា​នាំ​យក​​​ Jonh McGinn ​របស់ Aston Villa ព្រោះ Sir Alex Ferguson ជឿ​ថា​ខ្សែ​បម្រើ​​​រូប​នេះ​ស័ក្ដិសម​បំផុត។

ខ្សែ​បម្រើ Jonh McGinn ​របស់ Aston Villa

ប៉ុន្តែ Solskjaer ហាក់​ដូចជា​ដាក់​គោលដៅ​ទិញ​តែ​កីឡាករ​វ័យ​ក្មេងៗ ដែល​លោក​ជឿ​ថា​អាច​លេង​ទម្រង់​ដាក់​សម្ពាធ​លើ​គូ​ប្រកួត និង ទើប​តែ​ទិញ​បាន​កីឡាករ​វ័យ​២១​ឆ្នាំ​២​រូប​គឺ​ ខ្សែ​បម្រើ Daniel James និង ខ្សែ​ការពារ Aaron Wan-Bissaka វ័យ​ក្មេង​ថ្លៃ ៦៣ លាន​ដុល្លារ។

The Sun បាន​អះអាង​ថា Ferguson គឺ​ជា​អ្នក​ព្យាយាម​​បញ្ចុះបញ្ចូល Solskjaer ឲ្យ​នាំ​យក​ចុះ​កុងត្រា​កីឡាករ​វ័យ​២៤​ឆ្នាំ។ Ferguson គឺជា​មិត្ត​នឹង​ជីតា​របស់ McGinn ហើយ​អន្តរាគមន៍​របស់​អតីត​គ្រូ​បង្វឹក​រូប​នេះ​ប្រហែល​ជា​គ្រប់គ្រាន់​សម្រាប់ United ​ទម្លាក់​លុយ​ទិញ​កីឡាករ​សញ្ជាតិ​ស្កុតឡែន។

Metro បាន​រាយការណ៍​ថា Solskjaer នៅ​រារែក ព្រោះ​តែ Aston Villa ទារ​ថ្លៃ ៦០ ដុល្លារ​សម្រាប់ McGinn។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ Man Utd បាន​​ព្រមព្រៀង​ជាមួយ Sporting Lisbon ចុះ​ហត្ថលេខា​ខ្សែ​បម្រើ Bruno Fernandes ក្នុង​តម្លៃ​ដល់​ទៅ ៧៦ លាន​ដុល្លារ ហើយ​សង្ឃឹម​ថា កិច្ចព្រមព្រៀង ៩៩ លាន​ដុល្លារ​សម្រាប់ Harry Maguire នឹង​ទទួល​បាន​ជោគជ័យ។

សារព័ត៌មាន​អង់គ្លេស The Mirror ក៏​ធ្លាប់​បាន​រាយការណ៍​កាល​ពី​ចុង​ខែ​ឧសភា​នៅ​ពេល Ferguson ដឹកនាំ​ក្រុម​វីរបុរស Man Utd ជំនាន់​៩៩ យក​ឈ្នះ Bayern ៥-០​ ថា​​ប្រភព​ដែល​ស្និទ្ធ​នឹង​​គ្រូ​តា​បង្ហើប​ថា Ferguson មាន​ការ​អន់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​​ដឹង​ថា​ក្លឹប និង គ្រូ​បង្វឹក​ថ្មី​​លែង​សូវ​ស្តាប់​លោក ព្រោះ​តែ​ពួកគេ​មិន​ចង់​ឲ្យ Ferguson នៅ​តែ​បន្ត​ឥទ្ធិពល​នៅ​ Old Trafford ទោះ​បី​ជា​អតីត​គ្រូ​បង្វឹក​​រូប​នេះ​ធ្លាប់​និយាយ​ថា​​លោក​តែងតែ​ស្រលាញ់ និង ចង់​ឃើញ Man Utd រីក​ចម្រើន​យ៉ាង​ណា​ក្តី៕

អាន៖ Man Utd ល្មើស​តំណម​២​មិន​ស្តាប់​ការណែនាំ​របស់ Alex Ferguson

ប្រភព៖ Metro ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម