• 2019-07-26 02:10:52
  • បាល់ទាត់

សាហាវ! Ozil និងKolasinac ត្រូវ​ចោរ​ប៉ុនប៉ង​ប្លន់​នៅ​កណ្ដាល​ទីក្រុង​ឡុងដ៏

  • 2019-07-26 02:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​របស់​ក្លឹប​ Arsenal ពីរ​រូប​គឺ Mesut Ozil និង Sead Kolasinac  ​ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​​ប៉ុនប៉ង​ប្លន់​នៅ​​​​​ផ្លូវ​មួយ​នា​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស។

យ៉ាងណាមិញ ក្រុម​កាំភ្លើង​ធំ​បាន​បញ្ជាក់​ថា ពួក​គេ​ទាំង​ពីរ​បាន​​គេច​រួច​ខ្លួន​មិន​មែន​របួស​នោះ​ទេ។ វីដេអូ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​ បង្ហាញ​ពី​សកម្មភាព Kolasinac ដេញ​វាយ​ក្រុម​ចោរ​​នៅ​តំបន់ Platts Lane វេលា​ម៉ោង​​​៥ល្ងាច​នៅ​អង់គ្លេស។

ក្លឹប Arsenal បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ ពួក​គេ​បាន​ទាក់ទង​កីឡាករ​ទាំង​ពីរ ហើយ​ពួក​គេ​មិន​អី​នោះ​ទេ។ ក្នុង​វីដេអូ​ខ្សែ​ការពារ​ស្ដាំ Kolasinac បាន​ព្យាយាម​ដេញ​វាយ​​ក្រុម​ចោរ​ពីរ​នាក់​ដែល​មាន​កាំបិត​នៅ​នឹង​ដៃ យ៉ាង​ក្លាហាន។ បើ​តាម​សម្ដី​របស់​ប៉ូលិស​ក្រុម​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ គោល​បំណង​ចង់​​ប្លន់ Ozil និងKolasinac នៅ​ក្នុង​ឡាន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់