/5d31c3691c663_1563542340_medium.jpg)
- 2019-07-19 13:24:14
- បាល់ទាត់
Valdes ត្រលប់មកកាន់ Barca វិញហើយ ក្រោយចែកផ្លូវគ្នា ៥ឆ្នាំ
- 2019-07-19 13:24:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Valdes ត្រលប់មកកាន់ Barca វិញហើយ ក្រោយចែកផ្លូវគ្នា ៥ឆ្នាំ
ចន្លោះមិនឃើញ
អតីតអ្នកចាំទីក្លឹប Barcelona លោក Victor Valdes បានត្រលប់មកកាន់ក្លឹបកាតាឡាន់វិញហើយ ក្នុងនាមជាគ្រូបង្គោលឈុតយុវជន U-19 របស់ក្លឹប។
បុរសវ័យ ៣៧ឆ្នាំរូបនេះ ចុះកុងត្រាជាមួយក្លឹបរយៈពេល ១ឆ្នាំ ក្នុងលក្ខខណ្ឌបន្តកុងត្រាមួយឆ្នាំទៀត។
Valdes ធ្លាប់ដឹកនាំឈុតយុវជនអាយុក្រោម ១៩ឆ្នាំនៃក្លឹបអេស្ប៉ាញ Moratalaz រយៈពេលមួយឆ្នាំ នៅរដូវកាល ២០១៨/១៩។
គួរបញ្ជាក់ផងដែរថា Valdes ចំណាយពេល ១២ឆ្នាំក្នុងឈុតធំ Barcelona ដោយបានបង្ហាញខ្លួន ៥៣៥ប្រកួត មុនពេលចេញទៅ Manchester United នៅឆ្នាំ២០១៤ ហើយបន្តលេងនៅក្លឹបបែលហ្សិកមួយឆ្នាំ និងត្រលប់មកអង់គ្លេសវិញ មុននឹងចូលនិវត្តន៍៕