• 2019-07-11 07:26:22
  • ព័ត៌មាន

មក​មើល​គ្រាប់​បាល់​ទាំង​៨​គ្រាប់​របស់​ Balotelli នៅ​ Marseille

  • 2019-07-11 07:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mario Balotelli បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​ Marseille ក្រោយ​កុងត្រា​ខ្ចី​ជើង​របស់​គេ​ផុត​ចុង​រដូវ​កាល​មុន​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្លឹប​លោក Jacques-Henri Eyraud។​

ខ្សែ​ប្រយុទ្ធ​​អ៊ីតាលី​បាន​​ផ្ទេរ​ពី​ Nice កាល​ពី​ខែ​មករា​ក្នុង​កុងត្រា​រយៈ​ពេល​ខ្ចី​ ហើយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​​ស៊ុត​ចូល​៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥​ប្រកួត​នៅ​ក្របខ័ណ្ឌ​ Ligue 1។​ មែនទែន​ទៅ​ Marseille មិន​ចង់​បាត់បង់​ Balotelli នោះ​ទេ​តែ​ដោយ​សារ​គ្មាន​កៅអី Champions League​ ធ្វើឲ្យ​ក្លឹប​បង្ខំ​ចិត្ត​កាត់​បន្ថយ​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ថ្លៃ។​

កីឡាករ​ស៊ី​ថ្លៃ​ជា​ច្រើន​ទៀត​សុទ្ធ​តែ​ចាកចេញ​ពី​ Marseille ដូចជា Lucas Ocampos ទៅ Sevilla ស្រប​ពេល​ Kevin Strootman, Adil Rami និង​ Luiz Gustavo ក៏​ត្រៀម​លក់​ចេញ​ដូចគ្នា។​ Balotelli អាច​នឹង​មក​អង់គ្លេស​ ឬ​ត្រឡប់​ទៅ​អ៊ីតាលី​ជា​ប្រទេស​កំណើត​ដោយ​មាន​ Napoli និង​ West Ham កំពុង​ទាក់ទង៕

ខាង​ក្រោម​គឺ​វីដេអូ​​គ្រាប់​​ទាំង​៨​គ្រាប់​របស់​ Balotelli នៅ​ Marseille​៖

ប្រភព៖ theguardian ប្រែសម្រួល៖ រ័ត្ន

មតិយោបល់