• 2019-07-08 13:50:45
  • បាល់ទាត់

UEFA ឆ្លើយតប​ពាក្យចចាមអារ៉ាម​ អាហ្សង់ទីន​ចូលលេង​កម្មវិធី Nations League របស់​អឺរ៉ុប

  • 2019-07-08 13:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រោយ​ពី​មាន​ភាព​អាក់​អន់​ស្រពន់​ចិត្ត​នឹង​ព្រឹត្តិការណ៍​ Copa America មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន​ត្រៀម​ខ្លួន​ចូល​រួម​ព្រឹត្តិការណ៍ UEFA Nations League របស់​ទ្វីប​អឺរ៉ុប។

ក្រោម​ពី​ទទួល​បាន​ព័ត៌មាន​បែប​ចចាមអារ៉ាម​នេះ សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​ទ្វីប​អឺរ៉ុប​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ បដិសេធ​ព័ត៌មាន​នេះ។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់ UEFA បាន​ចុះ​ថា៖ " UEFA នឹង​មិន​ពិភាក្សា ជុំវិញ​បញ្ហា​ដែល​អាហ្សង់ទីន​មាន​បំណង​ចង់​ចូល​លេង​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីប​អឺរ៉ុប ឬ ចូល​ជា​សមាជិក​នៃ​ស្ថាប័ន​ទ្វីប​នេះ​ឡើយ " ។

យ៉ាងណាមិញ UEFA ក៏​បាន​បញ្ជាក់​ថា អាហ្សង់ទីន​នឹង​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ ក្នុង​ការ​ទស្សនា​កម្មវិធី​ប្រកួត​របស់ UEFA៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់