• 2019-07-08 03:43:54
  • បាល់ទាត់

ឆ្លង​កាត់​១៤​សប្ដាហ៍ ​ស្វាយ​រៀង​បន្ដ​ភាព​ខ្លាំង​ឈរ​លេខ​១ ​មិន​ទាន់​ចាញ់​សោះ​

  • 2019-07-08 03:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី​១៤ ​ហើយ​ដោយ​ក្នុង​នោះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ឈរ​លេខ​១ ​ដាច់​៥​ពិន្ទុ ​និង​បន្ដ​កំណត់ត្រា​មិន​ទាន់​ចាញ់​។

ក្នុង​សប្ដាហ៍​ទី​១៤​នេះ ​ក្រុម​ស្វាយ​រៀង​បាន​យក​ឈ្នះ​លើ​ក្រុម​ប៉ូលិស ​២-០ ​រក្សា​កំណត់ត្រា​កំណត់ត្រា​ល្អ​របស់​ខ្លួន​។ ខណៈ​ដែល​ក្រុម​លេខ​២​ដែល​កំពុង​ប្រដេញ​ពី​ក្រោយ​នោះ ​ណាហ្គាវើល​ក៏​ធ្វើ​បាន​ល្អ​ដូជ​គ្នា ​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ​៦-១។ គូ​ដែល​ពិសេស​ជាង​គេ​ប្រចាំ​សប្ដាហ៍ ​បឹង​កេត ​ជាមួយ​ក្រោន ​បញ្ចប់​ទៅ​ត្រឹម​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ប៉ុណ្ណោះ ​ព្រោះ​ស្មើ​គ្នា ៤-៤។ ប្រកួត​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ក្នុង​ការ​ទស្សនា ​ព្រោះ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​គ្នា​ច្រើន។

កំណត់ត្រា​អ្នក​ទស្សនា​នៅ​កីឡដ្ឋាន​ច្រើន​ជាង​គេ ​នៅ​តែ​ធ្លាក់​ទៅ​លើ​ក្រុម Angkor Tiger ​ដដែល ពោល​គឺ​ការ​ប្រកួត​ដែល​ពួកគេ​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ​នោះ ​មាន​អ្នក​ទៅ​មើល​ជិត​៤​ពាន់​នាក់​ឯ​ណោះ។ បច្ចុប្បន្ន​ក្រុម​របស់​ម្ចាស់​ក្លឹប​ជា​ជន​ជាតិ​ជប៉ុន​នេះ ​កំពុង​ឈរ​នៅ​លេខ​៣​ក្នុង​តារាង​មាន​៣០​ពិន្ទុ ​ចាញ់​ក្រុម​កំពូល​តារាង​ស្វាយ​រៀង ​៦​ពិន្ទុ។

សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​១៤​នេះ​ដែរ ​ក្លឹប​ខេត្ត​កំពង់​ចាម ​នៅ​តែ​រក្សា​កំណត់ត្រា​មិន​ឈ្នះ​របស់​ខ្លួន​ទៀត ​ដោយ​ពួកគេ​ចាញ់​ក្រុម​អគ្គិសនី ៣-១។ ​បច្ចុប្បន្ន​នៅ​បាត​តារាង ​របូត​គ្រាប់​បាល់​ដល់​ទៅ​១២៨​គ្រាប់​ហើយ៕

រូបភាព៖ CNCC

អត្ថបទ៖ កុលាប

មតិយោបល់
អត្ថបទថ្មី