• 2019-07-08 03:31:09
  • បាល់ទាត់

រឿង​ធំ​! Messi អាច​ជាប់​បម្រាម​មិន​បាន​លេង​ជម្រើស​ជាតិ​២​ឆ្នាំ ព្រោះ​​សម្ដី​លើសលស់

  • 2019-07-08 03:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាមេរិក​ខាង​ត្បូង CONMEBOL ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍ Copa America ២០១៩ បន្ទាប់​ពី​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​​ក្នុង​ការ​ប្រកួត​ជាមួយ​ឈីលី ក្នង​ការ​ប្រកួត​ដណ្ដើម​យក​លេខ​៣។

​​Messi ទទួល​បាន​កាត​​ក្រហម ពេល​ដែល​ប៉ះ​ទង្គិច​ជាមួយ​​ Gary Medel កីឡាករ​របស់​ឈីលី​ក្នុង​វគ្គ​ទី​មួយ។ ត្បិត​អាហ្សង់ទីន​គ្រង​តំណែង​លេង​៣​មែន​ ក្រោយ​ឈ្នះ ២-១ តែ​ Messi មិន​បាន​ឡើង​​ទៅ​ទទួល​មេដាយ​លើ​ឆាក​ឡើយ ដោយ​បាន​រិះគន់​លើ CONMEBOL និង​​ចោទ​លម្អៀង​ពេញចិត្ត​​ខាង​ម្ចាស់​ផ្ទះ​ប្រេស៊ីល។

“Copa America រៀបចំ​ឡើង​ដើម្បី​ប្រេស៊ីល។ សង្ឃឹម​ថា​អាជ្ញាកណ្ដាល​និង VAR មិន​មាន​បញ្ហា និង​ឲ្យ​ប៉េរូ​ប្រកួតប្រជែង ប៉ុន្តែ​ខ្ញុំ​គិត​ថា​ដូច​មិន​ទំនង​សោះ"។ សម្ដី​ Messi។ កីឡាករ​របស់ Barcelona ក៏​បាន​​​ជេរ​អាជ្ញា​កណ្ដាល​ បន្ទាប់​ពី​ផ្ដល់​​កាត​ក្រហម​ឲ្យ​គេ។

ពេល​នេះ​បើ​យោងតាម​កាសែទ AS បាន​ចុះផ្សាយ​ថា Messi ប្រឈម​មុខ​ជាប់​បម្រាម​មិន​បាន​លេង​ឲ្យ​ជម្រើស​ជាតិ​២​ឆ្នាំ​​សម្រាប់​សម្ដី​​ហែកហួរ​មិន​សមរម្យ​។ នេះ​បើ​យោង​តាម​ច្បាប់​ដ៏​តឹងរ៉ឹង​នៅ​ក្នុង CONMEBOL ដែល​ហាមឃាត់​កីឡាករ​មិន​ឱ្យ​រិះគន់​ដល់​សហព័ន្ធ។ នេះ​មាន​ន័យ​ថា​ Messi អាច​នឹង​ខកខាន​មិន​បាន​លេង​​ជម្រុះ​ World Cup 2020 និង​ព្រឹត្តិការណ៍ Copa America ២០២០ ដែល​រៀបចំ​នៅ​អាហ្សង់ទីន​និង​កូឡុំប៊ី៕ ​​​

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់