
- 2019-07-08 01:53:18
- បាល់ទាត់
ទីបំផុតរកឃើញម្ចាស់ជើងឯក Women's World Cup ២០១៩ ហើយ!
- 2019-07-08 01:53:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតរកឃើញម្ចាស់ជើងឯក Women's World Cup ២០១៩ ហើយ!
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់នារីរបស់សហរដ្ឋអាមេរិក បានការពារតំណែងជើងឯក Women's World Cup បន្ទាប់ពីយកឈ្នះក្រុមខ្លាំងហូឡង់លទ្ធផល ២-០ កាលពីយប់មិញ។ .
ក្នុងការប្រកួតក្រុមទាំងពីរបានតស៊ូគ្នាយ៉ាងស្វិតស្វាញ រហូតដល់វគ្គទីពីរនាទី៦១ ទើបអាមេរិករកគ្រាប់បាល់បានដោយកីឡាការិនី Mega Rapinoe ពីការទាត់បាល់ប៉េណាល់ទី។ ៨នាទីបន្ទាប់កីឡាការិនី Rose Lavelle ធ្វើបានគ្រាប់ទីពីរឲ្យអាមេរិក។
លទ្ធផល ២-០ បានរក្សារហូតដល់ចប់ការប្រកួត ជួយឲ្យសហរដ្ឋអាមេរិករក្សាតំណែងជើងឯករបស់ខ្លួនបានសម្រេច។ ហើយនេះការជាការឈ្នះជើងឯក Women's World Cup ជាលើកទី៤របស់អាមេរិកផង បន្ទាប់ពីធ្លាប់ឈ្នះឆ្នាំ១៩៩១, ១៩៩៩ និង ២០១៥។ ចំពោះស្បែកជើងមាសនិងកីឡាការិនីឆ្នើមបានទៅលើកីឡាការិនី Megan Rapinoe របស់អាមេរិក ៕