• 2019-07-01 12:07:03
  • បាល់ទាត់

Chelsea ប្រកាស​ចែក​ផ្លូវ​ជាមួយ Higuain និង​កីឡាករ​ ៤​រូប​ផ្សេង​ទៀត

  • 2019-07-01 12:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea ក្នុង​ថ្ងៃ​នេះ​ដែរ​ បាន​ប្រកាស​តាម​គេហទំព័រ និង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Gonzalo Higuain នឹង​មិន​បន្ត​នៅ​ជាមួយ​ក្លឹប​ទៀត​ទេ ក្រោយ​ពី​ផុត​កុងត្រា​ខ្ចី​ជើង​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​រួមរស់​ក្រោម​ដំបូល​ Chelsea រយៈពេល​ប្រមាណ​ជាង ៦​ខែ ដោយ​លេង​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ហើយ​រូប​គេ​នឹង​ត្រលប់​ទៅ​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Maurizio Sarri វិញ​បន្ទាប់​ពី​ផុត​កុងត្រា​នេះ។

កីឡាករ​រូប​នេះ​ដែរ​បាន​រក​គ្រាប់​បាល់​បាន ៥គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១៨​ដង ហើយ​រូប​គេ​ក៏​បាន​ឈ្នះ​ពាន UEFA Europa League ជាមួយ​នឹង​ក្លឹប​ Chelsea ផង​ដែរ។

ក្រៅ​ពី​ Higuain ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​នេះ​ក៏​បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​ខ្សែ​ការពារ​អង់គ្លេស Gary Cahill, អ្នក​ចាំទី​អង់គ្លេស Rob Green, អ្នក​ចាំទី​ព័រទុយហ្គាល់ Eduardo និង​ខ្សែ​បម្រើ​អាមេរិក​ Kyle Scott៕

Cahill
Rob Green
Kyle Scott
Eduardo

ប្រភព៖ chelseafc អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី