• 2019-06-28 04:19:37
  • ព័ត៌មាន

នរណាខ្លះមានសំណាងទៅជួបកីឡាករ Manchester United ខណៈ Chivas នឹងចាប់ឆ្នោតលើកទី២ដើមខែកក្កដា?

  • 2019-06-28 04:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសល្អសម្រាប់អ្នកគាំទ្រកម្ពុជាបានមកដល់ទៀតហើយ ក្រុមហ៊ុនស្រា Chivas នឹងចាប់ឆ្នោតផ្ដល់សំណាងដល់អតិថិជនរបស់ខ្លួនចំនួន៣នាក់បន្ថែមទៀត ដើម្បីធ្វើដំណើរទៅទស្សនាការប្រកួតដ៏អស្ចារ្យរបស់ក្លឹបបាល់ទាត់ Manchester United និងបានជួបតារាសំណព្វចិត្តរបស់ខ្លួនផ្ទាល់តែម្តងនៅប្រទេសសិង្ហបុរី។

ការចាប់ឆ្នោតលើកទីពីរនឹងធ្វើនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅ QK Club ចាប់ពីម៉ោង៩យប់តទៅ។ រាត្រីចាប់ឆ្នោតផ្តល់សំណាងដ៏កម្រនេះនឹងមានវត្តមានតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ជាអ្នកផ្ដល់សំណាងចាប់ឆ្នោតដោយផ្ទាល់។ ក្រៅពីរង្វាន់ទៅសិង្ហបុរី ក៏នៅមានរង្វាន់ផ្សេងៗជាច្រើនទៀតដូចជា បាល់ និងអាវយឺត Polo ដែលមានហត្ថលេខារបស់កីឡាករកំពូលរបស់ក្លឹប Manchester United។

ចាំបានថា ការចាប់ឆ្នោតលើកទី១ កាលពីថ្ងៃសុក្រ ទី៧ ខែមិថុនា កន្លងទៅ បានធ្វើឡើងនៅក្លឹប DOS Phnom Penh ដោយមានការចូលរួមពីតារាចម្រៀងល្បីលោក ព្រាប សុវត្ថិ។ ពេលនោះ យើងក៏ទទួលបានអ្នកឈ្នះការធ្វើដំណើរទៅទស្សនាការប្រកួត នៅសិង្ហបុរីផងដែរ។

ដើម្បីឈ្នះសំបុត្រដ៏អស្ចារ្យមិនធ្លាប់មាននេះ អ្នកគ្រាន់តែជាវស្រា Chivas ១២ឆ្នាំ ឬ Chivas ១៨ឆ្នាំ មិនថាចំណុះ 70cL ឬ100cL អ្នកនឹងទទួលបានបណ្ណ័ផ្សងសំណាងភ្លាមៗ។ ចូរបំពេញឈ្មោះ រួចដាក់ចូលធុងឆ្នោតរបស់ Chivas។ សន្លឹកឆ្នោតមាននៅតាមផ្សារទំនើបជាដៃគូដូចជា ផ្សារទំនើបឡាក់គី ផ្សារទំនើបអ៊ីអន ផ្សារទំនើបម៉ាក្រូ និងបណ្តាភោជនីយដ្ឋានដែលជាដៃគូរបស់ស្រា Chivas ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ។

គួរបញ្ជាក់ថា ក្នុងដំណើរប្រកួតទេសចរណ៍នៅអាស៊ី ក្រុមរហស្សនាមបិសាចក្រហមនឹងប៉ះជាមួយ Inter Milan នៅកីឡដ្ឋានជាតិសិង្ហបុរីនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ។ សម្រាប់អ្នកមានសំណាងទៅប្រទេសសិង្ហបុរីគឺខាងក្រុមហ៊ុនទទួលបន្ទុកលើការចំណាយទាំងអស់។

ព័ត៌មានបន្ថែម សូមទាក់ទងលេខ ០១២ ៨៦៨ ៤៤៤ ឬអ៊ីម៉ែល piseth.soung@pernod-ricard.com ឬចូលទៅកាន់ទំព័រផ្លូវការ៖ Chivas Cambodia ៕

សូមកុំភ្លេច បើស្រវឹង សូមកុំបើកបរ។

អត្ថបទ៖ រ័ត្ន

មតិយោបល់