- 2019-06-27 14:18:09
- បាល់ទាត់
ភ្ញាក់ផ្អើល ពេលដឹងអំពីចំនួនបារី Sarri ជក់ក្នុងមួយថ្ងៃៗ
- 2019-06-27 14:18:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល ពេលដឹងអំពីចំនួនបារី Sarri ជក់ក្នុងមួយថ្ងៃៗ
ចន្លោះមិនឃើញ
គ្រូបង្វឹកក្លឹប Juventus លោក Maurizio Sarri បានលើកឡើងប្រាប់សារព័ត៌មាន La Nuova Riviera ថា លោកជក់បារីច្រើនណាស់ក្នុងមួយថ្ងៃៗ។
លោកបាននិយាយថា៖ " ខ្ញុំជក់ប្រហែល ៦០ដើមក្នុងមួយថ្ងៃ។ ខ្ញុំមិនមានអារម្មណ៍ចាំបាច់ត្រូវតែជក់នៅលើទីលានប្រកួតទេ ប៉ុន្តែវាចាំបាច់ពេលក្រោយប្រកួត ដោយសារតែខ្ញុំមានបញ្ហានៅខ្នង ប៉ុន្តែឥលូវធូរវិញហើយ " ។
កាលពីនៅដឹកនាំក្លឹប Empoli និង Napoli នៅប្រទេសអ៊ីតាលី លោកត្រូវបានសង្កេតឃើញ ជក់បារីនៅពេលដឹកនាំប្រកួត ប៉ុន្តែលោកត្រូវបង្ខំចិត្តតមបារី នៅពេលដែលលោកដឹកនាំនៅ Chelsea នៃប្រទេសអង់គ្លេស។
ចំណែកឯក្នុងក្លឹប Juventus វិញ គេមិនដឹងថា លោកអាចជក់បានទៀត ឬ អត់ទេ គ្រាន់តែគេបានដឹងថា លោកនឹងត្រូវបង្ខំឲ្យពាក់អាវធំក្លឹប Juventus ដោយសារតែវាបានចែងក្នុងកុងត្រារបស់លោក៕