- 2019-06-27 04:35:32
- បាល់ទាត់
Pep ចង់យកកីឡាករអេស្ប៉ាញម្នាក់ពី Real Madrid ទុកជំនួស David Silva
- 2019-06-27 04:35:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ចង់យកកីឡាករអេស្ប៉ាញម្នាក់ពី Real Madrid ទុកជំនួស David Silva
ចន្លោះមិនឃើញ
Pep Guardiola មានគម្រោងចង់ចុះកុងត្រាទិញយក Isco ពីក្លឹប Real Madrid ដើម្បីទុកជំនួស David Silva ដែលបានប្រកាសនឹងចាកចេញពី Manchester City បន្ទាប់ពីចប់រដូវកាលក្រោយ។
អ្នកចាត់ការរបស់ Man City បានលួចសរសើរជាយូរមកហើយលើ Isco ហើយមានតម្លៃខ្លួនរង្វង់៨០លានអឺរ៉ូ។ Isco ត្រូវបានធានាពីលោក Zinedine Zidane ថា គេគឺផ្នែកមួយនៃគម្រោងរបស់លោកសម្រាប់រដូវកាលក្រោយ។ ប៉ុន្តែពេលនេះ Real Madrid ត្រូវលុយមកវិញខ្លះ ក្រោយចំណាយជាង៣០០លានអឺរ៉ូទិញយក Eden Hazard, Luka Jovic, Eder Militao, Ferland Mendy និង Rodrygo Goes។
Zidane ចង់ឲ្យ Real ងើបឡើងវិញ ក្នុងគោលបំណងដើម្បីបន្តប្រជែងជាមួយ Barcelona។ Gareth Bale និង Keylor Navas សុទ្ធសឹងតែក្លឹបអាចនឹងលក់នៅរដូវក្ដៅនេះ។ David Silva បានប្រកាស គេនឹងចាកចេញពី Man City ពេលចប់រដូវកាល២០១៩-២០៕