- 2019-06-23 04:45:00
- ព័ត៌មាន
រូបចម្លាក់មាស David Beckham តម្កល់លើអាសនៈរបស់វត្តថៃ កំពុងទាក់ទាញទេសចរ
- 2019-06-23 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបចម្លាក់មាស David Beckham តម្កល់លើអាសនៈរបស់វត្តថៃ កំពុងទាក់ទាញទេសចរ
ចន្លោះមិនឃើញ
David Beckham វីរបុរសរបស់ក្លឹប Man Utd មានអ្នកគាំទ្រយ៉ាងខ្លាំងក្លានៅលើផែនដី ហើយវត្តមួយនៅក្នុងប្រទេសថៃបានសង់រូបចម្លាក់មាសរបស់កីឡាករបាល់ទាត់អង់គ្លេសនៅលើអាសនៈដោយធ្វើឱ្យវាក្លាយទៅជាតំបន់ទេសចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល។
វត្តផារីវ៉ាត់ (Pariwat) នៅក្នុងទីក្រុងបាងកកបានឆ្លាក់រូបចម្លាក់ Beckham កាលពី២ទសវត្សរ៍មុននៅពេលដែលក្រុម Manchester United បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយទៅជាក្លឹបបាល់ទាត់អង់គ្លេសដំបូងគេដែលបានឈ្នះពានធំចំនួន៣ក្នុង១រដូវកាល។
រូបចម្លាក់នេះត្រូវបានសាងសង់ឡើងនៅក្នុងរចនាបថបែបគ្រុឌនៅតាមសសរវិហារ ដែលបង្ហាញពីស្ទីលម៉ូដសក់ Beckham នៅសម័យនោះ និង អាវក្រុមរបស់គាត់ ហើយវានៅតែបន្តទាក់ទាញភ្ញៀវទេសចរទៅកាន់ទីនោះរហូតមកដល់សព្វថ្ងៃ។
ទន្ទឹមនឹងនេះផងដែរវត្តផារីវ៉ាត់ក៏បានឆ្លាក់នូវរូបតួអង្គល្បីៗជាច្រើនទៀតនៅតាមហោជាងខាងក្រៅវិហារដូចជាតួ៖ ប៉ុបអាយ (Popeyes), ភីណូឈីអូ (Pinocchio), Superman និង ភីកាឈូ (Pikachu) ជាដើម។ ការសាងសង់នេះត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញាល្អដែលជាផ្នែកមួយជួយទ្រទ្រង់ព្រះពុទ្ធសាសនា៕
អាន៖ មកដឹងពីបញ្ហាបង់ពន្ធដ៏ស្មុគស្មាញ នៅអេស្ប៉ាញ អ៊ីចឹងតើបានកីឡាករល្បីៗចេះតែគេចវេះ
អាន៖ Ronaldo បង្ហើបថា មេរៀនរបស់ Sir Alex Ferguson ធ្វើឲ្យលោកក្លាយជាកំពូលកីឡាករ