- 2019-06-21 03:06:52
- បាល់ទាត់
Downtown នឹងប៉ះក្រុមម្ចាស់ផ្ទះថៃ Chonburi វគ្គ Semi-Final ពាន AFF Futsal
- 2019-06-21 03:06:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Downtown នឹងប៉ះក្រុមម្ចាស់ផ្ទះថៃ Chonburi វគ្គ Semi-Final ពាន AFF Futsal
ចន្លោះមិនឃើញ
ក្រុម Downtown របស់កម្ពុជា នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះថៃ Chonburi នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Futsal Championship 2019 នៅថ្ងៃស្អែកនេះ។
ក្រុម Downtown របស់កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូល B ក្រោយពីពួកគេឈ្នះ Melaka United ក្នុងលទ្ធផល ៥-៤ និងបន្ដមកចាញ់ក្រុម MIU FC របស់មីយ៉ាន់ម៉ា ៩-៣។ ខណៈដែលខាងពូល A ឯណោះវិញ ក្រុម Chonburi របស់ថៃឈរលេខ១ និងក្រុម Sanvinest Sanatech Khanh Hoa របស់វៀតណាមលេខ២។ តាលលទ្ធផលនេះ ក្រុមកម្ពុជា Downtown ត្រូវប៉ះក្រុមលេខ១ពូល A Chonburi និងក្រុម MIU FC ប៉ះក្រុម Sanvinest របស់វៀតណាម។ ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងធ្វើឡើងនៅថ្ងៃស្អែក។