- 2019-06-21 01:41:59
- ព័ត៌មាន
ជប៉ុន សល់ដង្ហើមនៅ Copa America ក្រោយស្មើអ៊ុយរុយហ្គាយ
- 2019-06-21 01:41:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន សល់ដង្ហើមនៅ Copa America ក្រោយស្មើអ៊ុយរុយហ្គាយ
ចន្លោះមិនឃើញ
ក្រុមជប៉ុន បានប្រកួតស្មើជាមួយអ៊ុយរុយហ្គាយ ក្នុងលទ្ធផល២-២ ក្នុងការប្រកួតពានរង្វាន់ Copa America 2019 ពូលC ជើងទី២ ដែលទើបតែបញ្ចប់អម្បាញ់មិញនេះ។
ជប៉ុននាំមុខមុន១គ្រាប់នៅនាទី២៥ ធ្វើបានដោយ Koji Miyoshi តែត្រូវ Luis Suarez ស៊ុតបាល់ប៉េណាល់ទី វាយបកតាមស្មើវិញនៅនាទី៣២។ ចូលដល់តង់ទី២ Koji Miyoshi រកបានគ្រាប់ទី២នៅនាទី៥៩ ហើយក៏ត្រូវអ៊ុយរុយហ្គាយវាយបកតាមស្មើវិញទៀត នៅនាទី៦៦ ដោយ Jose Gimenez។
លទ្ធផលនេះ បានធ្វើឱ្យជប៉ុន បន្តក្តីសង្ឃឹមទៅវគ្គបន្ទាប់ទៀត ដោយស្ថិតនៅលំដាប់ទី៣ ក្នុងពូលជាបណ្តោះអាសន្ន មាន ១ពិន្ទុ។ ចំណែកអ៊ុយរុយហ្គាយ ឡើងមកឈរលេខ១ ក្នុងពូល មាន៤ពិន្ទុ។ ២ក្រុមទៀតក្នុងពូលនេះ គឺ ឈីលី និងអេក្វាឌ័រ នឹងត្រូវប្រកួតគ្នាក្នុងជើងទី២ នាព្រឹកថ្ងៃស្អែក៕