• 2019-06-12 12:03:37
  • បាល់ទាត់

Mbappe រក​បាន​ ១០០​គ្រាប់​ហើយ​ក្នុង​អាជីព​របស់​ខ្លួន

  • 2019-06-12 12:03:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ស៊ុត​ចូល​គ្រាប់​បើក​ឆាក​ ក្នុង​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍ UEFA Euro 2020 រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ក្រុម​ជម្រើស​ជាតិ​អង់ដូរ៉ា ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint-Germain កីឡាករ​ Kylian Mbappe រក​បាន​ ១០០​គ្រាប់​ហើយ​ក្នុង​អាជីព​របស់​គេ ត្រឹម​អាយុ ២០​ឆ្នាំ​សោះ​។

ចាប់​តាំង​ពី​ផ្ដើម​អាជីព​ចេញ​ពី​ក្លឹប​ Monaco ឆ្នាំ២០១៥ កីឡាករ​បារាំង​រូប​នេះ រក​គ្រាប់​បាល់​បាន ៨៧​គ្រាប់​ហើយ ឲ្យ​ក្លឹប​អាជីព​របស់​គេ​ ដោយ​រក​បាន ២៧​គ្រាប់​ឲ្យ​ក្លឹប​ Monaco ហើយ ៦០​គ្រាប់​ក្នុង​រយៈពេល​ជាង ២​ឆ្នាំ​ នៅ​ក្លឹប​ Paris Saint-Germain។

រីឯ​ក្នុង​ជម្រើស​ជាតិ​វិញ កីឡាករ​រូប​នេះ​ត្រូវ​បាន​កោះ​ហៅ​ដំបូង​នៅ​ឆ្នាំ២០១៧ ហើយ​មក​ទល់​នឹង​ពេល​នេះ គេ​រក​បាន ១៣​គ្រាប់​ហើយ។

Mbappe ក្រៅ​ពី​រក​គ្រាប់​បាល់​បាន​ច្រើន​ ក៏​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន​ផង​ដែរ​ ដោយ​ជា​ពិសេស​ជួយ​បារាំង​ឲ្យ​ឈ្នះ FIFA World Cup ក្នុង​ទឹកដី​ប្រទេស​រុស្ស៊ី​ កាល​ពី​ឆ្នាំ២០១៨៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់