• 2019-06-11 09:54:43
  • បាល់ទាត់

ច្បាស់​ហើយ! ​ការ​ប្រកួត​កម្ពុជា ប៉ះ​ប៉ាគីស្ថាន ​នឹង​ផ្សាយ​លើ​គណនី Mycujoo ​របស់​ប៉ាគីស្ថាន

  • 2019-06-11 09:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ ក្រុម​ជម្រើសជាតិ​បាគីស្ថាន​ និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ នឹង​ធ្វើ​ការ​ផ្សាយ​ ការ​ប្រកួត​នេះ ​ទៅ​កាន់​គណនី​ Mycujoo របស់​សហព័ន្ធ​បាល់ទាត់​បាគី​ស្ថាន។

ដោយ​សារ​ការ​ប្រកួត​ជើង​ទី​២​នេះ ​ពុំ​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ប៉ុស្តន៍​ទូរទស្សន៍​ ពី​ខាង​កាតា ​ឬ ​បាគីស្ថាន​ ដូច្នេះ​ស្ថានី​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​កម្ពុជា​ ក៏​មិន​អាច​ទិញ​សិទ្ធ​ផ្សាយ​បន្ត​ផ្ទាល់​មក​កម្ពុជា​បាន​ឡលយ។ ម្យ៉ាង​វិញ​ទៀត ​សម្រាប់​សិទ្ធ​ផ្សាយ​ទៅ​លើ​ digital ​ដូចជា​ Facebook, YouTube.....​ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ ប៉ាគីស្ថាន ​ដែល​សិទ្ធិ​នេះ​ដែរ​ ប៉ាគីស្ថាន​ក៏​មាន​ការ​ព្រម​ព្រាង​ជាមួយ Mycujoo ​ជា​ដៃ​គូរ​សហការ​ផ្សព្វផ្សាយ។

ដោយសារ​ខាង​ប៉ាគីស្ថាន​មិន​មាន​ ក្រុម​ការងារ​ទៅ​ធ្វើ​ការ​ឡាយ ​(Live) ​ដូច្នេះ​ហើយ ​ក្រុម​ការងារ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​និង​ជួយ​ផ្សព្វផ្សាយ​ការប្រគួត​នេះ​ដើម្បី​បងប្អូន​នាក់គាំទ្រ​ក្រុម​ជម្រើស​ជាតិ​បានទស្សនា។ ការ​ប្រកួត​នេះ នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​១១​យប់​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់