• 2019-06-11 03:46:56
  • បាល់ទាត់

ប្រសិន​បើ De Gea ចេញ​ពី Man Utd មែន អ្នក​ចាំ​ទី​ម្នាក់​នេះ​​អាច​នឹង​មក​ជំនួស

  • 2019-06-11 03:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United ទទួល​បាន​ដំណឹង​​ដ៏​ពិសេស​មួយ​​​ថា អ្នក​ចាំ​ទី​ Jan Oblak ចង់​ចូលរួម​ជាមួយ​ពួក​គេ នៅ​រដូវ​​ក្ដៅ​នេះ។

Man Utd កំពុង​តែ​បញ្ចុះបញ្ចូល​ David De Gea ឲ្យ​​ផ្លាស់​ទៅ​​ក្លឹប​ជើង​ឯក​របស់​បារាំង Paris Saint-Germain និង​ហ៊ាន​ឲ្យ​ប្រាក់​លើក​ទឹក​ចិត្ត​២០​លាន​ផោន​​បន្ថែម​ទៀត។ កុងត្រា​របស់​អ្នក​ចាំ​ទី​សញ្ជាតិ​​អេស្ប៉ាញ​រូប​នេះ​នឹង​អស់​នៅ​រដូវ​​កាល​ក្រោយ ដូច្នេះ​បិសាច​ក្រហម​ចង់​លក់​គេ​ពេល​នេះ​ឲ្យ​ហើយ ល្អ​ជាង​គេ​ចាកចេញ​ទាំង​មិន​បាន​លុយ។

ប្រសិន​មាន​ការ​ចាកចេញ​មែន អ្នក​ចាំ​ទី Oblak របស់​ក្លឹប Atletico Madrid ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ជំនួស​ដ៏​ល្អ​បំផុត។ ប៉ុន្តែ​ United ត្រូវ​ចំណាយ​១០៧​លាន​​ផោន ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​ស្លូវ៉ានី ដើម្បី​យក​គេ​​ចេញ​ពី​ប្រទេស​អេស្ប៉ាញ។ បើ​​តាម ESPN ថា Oblak វ័យ​២៦​ឆ្នាំ​ជា​អ្នក​គាំទ្រ​របស់ United តាំង​ពី​ក្មេង និង​យល់​ព្រម​ផ្ទេរ​ទៅ​កាន់ Old Trafford រំលង PSG៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់