• 2019-06-11 01:43:57
  • បាល់ទាត់

តើកម្ពុជារក្សាកំណត់ត្រាបានអត់ ពេលប៉ះប៉ាគីស្ថានជើងទី២យប់នេះ?

  • 2019-06-11 01:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​រក្សា​កំណត់​ត្រា​របស់​ខ្លួន​ឡើង​ទៅ​ជុំ​ទី​២​វគ្គ​ជម្រុះ​ជើង​ឯក​ពិភព​លោក​ World Cup 2022 និង​ Asian Cup 2023 ជុំ​ទី​១​ប្រចាំ​តំបន់​អាស៊ី​នៅ​ពេល​ត​ទល់​នឹង​ប៉ាគីស្ថាន​ជើង​ទី​២​នៅ​ប្រទេស​កាតារ។

កម្ពុជា និង ប៉ាគីស្ថាន កាល​ពី​ជើង​ទី​១

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្កើត​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​ពិភព​លោក​ World Cup 2018 កាល​ពី​ឆ្នាំ​២០១៥​នៅ​ពេល​ប្រកួត​ជម្រុះ​ជុំ​ទី​១​ទទួល​បាន​ជ័យជម្នះ​លើ​ម៉ាកាវ​​ទាំង​ពីរ​ជើង​ ៤-១ (​ជើង​ទី​១​នៅ​​​ក្នុង​ផ្ទះ​ ឈ្នះ​ ៣-០ និង​ជើង​ទី​២​នៅ​ទឹក​ដី​ម៉ាកាវ ស្មើ​ ១-១)។ នេះ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ដែល​កម្ពុជា​ឆ្លង​កាត់​ជុំ​ទី​១​ជោគជ័យ​ និង​បាន​បន្ត​ដំណើរ​ទៅ​ប្រកួត​​វគ្គ​ជម្រុះ​ក្នុង​​ពូល​​ជុំ​ទី​២​ប្រចាំ​តំបន់​អាស៊ី។

សៀង ចន្ធា និង​មិត្តរួម​ក្រុមអបអរគ្រាប់បាល់

យប់​នេះ​ កម្ពុជា​ត្រូវ​ការ​រក្សា​កំណត់​ត្រា​របស់​ខ្លួន​ដើម្បី​ឡើង​ទៅ​ជុំ​ទី​២​ទៀត​ នៅ​ពេល​ជួប​ប៉ាគីស្ថាន​ជើង​ទី​២​នៅ​ប្រទេស​កាតារ​វេលា​ម៉ោង​១១​យប់​នេះ​ (ម៉ោង​នៅ​កម្ពុជា)។ កម្ពុជា​ត្រូវ​ការ​ត្រឹម​តែ​ស្មើ​គ្នា​ ឬ​​ចាញ់​ត្រឹម​ ១-០ ក៏​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​ទី២​ដែរ​ បន្ទាប់​ពី​ឈ្នះ​ជើង​ទី​១​ដោយ​លទ្ធផល​ ២-០ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មិថុនា​ កន្លង​ទៅ​ថ្មី​ៗ​នេះ។

ក្រុម​ជម្រើស​ជាតិកម្ពុជា

យ៉ាង​ណា ការ​ប្រកួត​នេះ​ពុំ​មាន​ទូរទស្សន៍​ក្នុង​ស្រុក​ផ្សាយ​បន្ត​ផ្ទាល់​ឡើយ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់