- 2019-06-10 11:58:27
- បាល់ទាត់
មានដឹងថាម៉េចបានប្រធានាធិបតីទួរគីអញ្ជើញជាអធិបតីក្នុងមង្គលការ Ozil ទេ?
- 2019-06-10 11:58:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងថាម៉េចបានប្រធានាធិបតីទួរគីអញ្ជើញជាអធិបតីក្នុងមង្គលការ Ozil ទេ?
ចន្លោះមិនឃើញ
ខ្សែបម្រើកូនកាត់អាល្លឺម៉ង់-ទួរគីកីឡាករ Mesut Ozil បានរៀបអាពាហ៍ពិពាហ៍ហើយជាមួយគូដណ្ដឹងខ្លួនអ្នកនាង Amine Gulse ដែលជាអតីតបវរកញ្ញាទួរគី កាលពីថ្ងៃសុក្រ កន្លងទៅ។ អ្នកទាំងពីរបានចាប់ផ្ដើមស្នេហ៍ជាមួយគ្នា ចាប់តាំងពីឆ្នាំ២០១៧ ហើយប្រកាសភ្ជាប់ពាក្យមួយឆ្នាំក្រោយ។
ក្នុងមង្គលការនោះដែរ គេសង្កេតឃើញលោកប្រធានាធិបតីទួរគី Recep Tayyip Erdogan និងភរិយា ព្រមទាំងអភិបាលក្រុងអ៊ីស្តាន់ប៊ុលចូលរួមផងដែរ។
ការចូលរួមនេះគឺតបតាមការអញ្ជើញរបស់ អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ Mesut Ozil តាំងពីខែមីនាមកម្ល៉េះ។ បើតាមសារព័ត៌មាន BBC បានឲ្យដឹងថា លោកប្រធានាធិបតីទួរគីរូបនេះ តែងតែចូលរួមមង្គលការតារាៗ ក្នុងប្រទេសរបស់ខ្លួន។
យ៉ាងណាមិញ ការសម្រេចចិត្តរបស់ Ozil បែបនេះ ធ្វើឲ្យខាងអាល្លឺម៉ង់រិះគន់រូបគេយ៉ាងខ្លាំង។ ស្របពេលជាមួយគ្នានេះ លោក Helge Braun នាយកខុទ្ទកាល័យរបស់អធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Bild ថា ការសម្រេចចិត្តរបស់ Ozil បែបនេះគឺ ធ្វើឲ្យម្ខាងទៀត (អាល្លឺម៉ង់) ស្រងាកចិត្ត៕