• 2019-06-10 09:23:27
  • បាល់ទាត់

សោកស្ដាយ! ​គ្មាន​ទូរទស្សន៍​ណា​ផ្សាយ​ជម្រើស​ជាតិ​កម្ពុជា ប៉ះ​ប៉ាគីស្ថាន​ស្អែក​ទេ​

  • 2019-06-10 09:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​មន្ត្រី​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​ការ​ប្រកួត​នៅ​យប់​ស្អែកម៉ោង​១១ រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​និង​ប៉ាគីស្ថាន គឺ​គ្មាន​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​នោះ​ទេ។

រូបភាព៖ FFC

ដើម្បី​ជា​ដំណោះ​ស្រាយ ​ខាង​មន្ត្រី​សហព័ន្ធ​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា​កំពុង​ស្នើ​សុំ​គេ ដើម្បី​ធ្វើ​ការ Live ​តាម​ទូរសព្ទ​ដើម្បី​ឱ្យ​បង​ប្អូន​កម្ពុជា​បាន​ទស្សនា ​តាម​ដាន គាំទ្រ​ពី​ចម្ងាយ​ផង​ដែរ។ ខណៈ​ដែល​ដំណឹង​ជា​ផ្លូវការ​នឹង​ដឹង​នៅ​ថ្ងៃ​ស្អែក​នេះ ពោល​គឺ​ថ្ងៃ​ប្រកួត​តែ​ម្ដង។

កម្ពុជា ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​បាន​យក​ឈ្នះ​ប៉ាគីស្ថាន ​២-០ ​រួច​មក​ហើយ។ ដូច្នេះ​ជើង​ទី​២​នេះ ​ពួកគេ​នឹង​ប៉ះ​គ្នា​កាត់​សេចក្ដី​ក្រុម​ណា​ឡើង​ទៅ​វគ្គ​បន្ដ ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់