• 2019-06-10 03:29:42
  • បាល់ទាត់

​នៅ​ឧដុង្គ ​ជិត​មាន​កីឡដ្ឋាន​ស្តង់ដារ​តម្លៃ​១០​លាន​ដុល្លារ​​ហើយ​

  • 2019-06-10 03:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាង​ត្បូង ​កំពុង​ពិចារណា​លើ​ការ​សហ​វិនិយោគ​បង្កើត​កីឡដ្ឋាន​បាល់ទាត់​ស្ដង់ដារ​អន្តរជាតិ​មួយ​នៅ​លើ​ទឹក​ដី​ឧដុង្គ ​ទំហំ​៣០​ហិកតា ​ដែល​ចំណាយ​ប្រាក់​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក។

បើ​តាម​លោក ខូវ ឆាយ ​បាន​បញ្ជាក់​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ម្សិលមិញ​នេះ។ ​អគ្គលេខាធិការ​ក្រុម​ក្រសួង​ការពារ​ជាតិ​ខាង​លើ​បាន​បញ្ជាក់​ថា​ក្នុង​ដំណើរ​នេះ ​មាន​រយៈ​ពេល​៦​ថ្ងៃ ​ហើយ​ក្រុម​របស់​លោក​ក៏​បាន​ប្រកួត​មិត្តភាព​៦​ប្រកួត​ផង​ដែរ។ ​ក្នុង​នោះ ​លោក​បាន​ទទួល​បទ​ពិសោធ​យ៉ាង​ច្រើន ​និង​ចង​សម្ព័ន្ធភាព​ជាមួយ​អភិបាល​ក្រុង​ដល់​ទៅ​៣​ឯណោះ​នៅ​កូរ៉េ។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​លោក​បាន​បញ្ជាក់​ថា​សមិទ្ធផល​ធំ​មួយ​គឺ​ខាង​ភាគី​កូរ៉េ​ពិចារណា​លើ​ការ​សហវិនិយោគ​បង្កើត​កីឡដ្ឋាន​បាល់ទាត់​ស្ដង់ដារ​អន្តរជាតិ​មួយ​ហើយ​នៅ​ទឹក​ដី​ឧដុង្គ ​លើ​ផ្ទៃ​ដី​៣០​ហិកតា ​ដោយ​គ្រោង​ចំណាយ​ប្រាក់​អស់​១០​លាន​ដុល្លារ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី