- 2019-06-09 03:50:00
- បាល់ទាត់
Sarri នឹងចូលរួមជាមួយ Juventus ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ
- 2019-06-09 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sarri នឹងចូលរួមជាមួយ Juventus ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ
ចន្លោះមិនឃើញ
លោក Maurizio Sarri អាចនឹងចូលរួមជាមួយ Juventus សម្រាប់កិច្ចសន្យារយៈពេល៣ឆ្នាំក្រោយពីលោកគ្មានបញ្ហាខាងជាប់កុងត្រា Chelsea ទៀតឡើយ។
ភ្នាក់ងាររបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីគឺលោក Fali Ramadani បានជួបជាមួយក្លឹបតោខៀវ កាលពីថ្ងៃសុក្រ និង បានឈានដល់កិច្ចព្រមព្រៀងជាមួយ Chelsea ដែលមានន័យថា Sarri អាចចូលរួមជាមួយ Juventus បាន។ នេះបើតាម The Guardian ចុះផ្សាយកាលពីថ្ងៃសៅរ៍។
Sarri បានដឹកនាំក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុង កាលពីរដូវក្តៅឆ្នាំមុន ក្រោយពីដឹកនាំ Napoli បាន៣ឆ្នាំ ហើយបានមកជំនួសគ្រូបង្វឹករួមសញ្ជាតិ Antonio Conte ប៉ុន្តែទោះបីជាឈ្នះពាន Europa League និង បានចូលលេងនៅ Champions League រដូវកាលក្រោយក្តី វានៅតែជាយុទ្ធនាការមិនសូវល្អឡើយសម្រាប់ Sarri នៅ Chelsea នារដូវកាលនេះ។
Chelsea បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃពាន Carabao Cup ប៉ុន្តែបានបរាជ័យលើក្រុម Manchester City នៅក្នុងការប្រកួតមួយដែលគេនឹងមិនអាចបំភ្លេចនូវឈុតឆាកកំប្លែងដែលអ្នកចាំទី Kepa Arrizabalaga បដិសេធមិនព្រមចេញពីទីលានទោះ Sarri ប្រឹងបក់ដៃឲ្យ Kepa ចេញដើម្បីប្តូរអ្នកចាំទីនៅម៉ោងបាល់ប៉េណាល់ទីយ៉ាងណាក្តី។
ដើម្បីជំនួស Sarri Chelsea ប្រហែលសម្លឹងមើលអតីតគ្រូបង្វឹក Juventus លោក Massimiliano Allegri, Nuno Espírito Santo របស់ Wolves, Javi Gracia របស់ Watford ឬ Laurent Blanc ដែលក្លឹបមិនបាច់ចំណាយកម្រៃជើងសារសម្រាប់ភ្នាក់ងារ ពីព្រោះគ្រូបង្វឹកមួយចំនួនត្រូវបានក្លឹបបណ្តេញចេញហើយ ឬ តោខៀវប្រហែលជាអាចយក Frank Lampard ដែលបានដឹកនាំក្រុម Derby ឡើងដល់វគ្គ play-offs ក្របខ័ណ្ឌ Championship ក្នុងរដូវកាលដំបូងរបស់គាត់នៅក្នុងការដឹកនាំ៕
អាន៖ Pep ចេញមុខការពារ sarriball ថាជាក្បួនខ្លាំង បើទោះជាមានគេមិនយល់ពីក្បួននេះ