• 2019-06-06 00:23:06
  • ព័ត៌មាន

Ronaldo ស៊ុត​ Hat-trick ជួយ​ព័រទុយហ្គាល់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Nations League

  • 2019-06-06 00:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​តែ​ឯង​ឲ្យ​ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​យក​ឈ្នះ​ស្វីស​ ៣​ទល់​១​ និង​បាន​កក់​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ Nations League។

ជំនួប​នៅ​កីឡដ្ឋាន​ Estadio do Dragao របស់​ព័រទុយហ្គាល់​ Ronaldo បាន​ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​២៥​ ប៉ុន្តែ​ត្រូវ​ Rodríguez តាម​ស្មើ​បាន​វិញ​នៅ​នាទី​៥៧​ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ។​ យ៉ាង​ណា​ប្រធាន​ក្រុម​មក​ពី​ Juventus បាន​ថែម​២​គ្រាប់​ទៀត​នៅ​នាទី​៨៨ និង​៩០​ជួយ​ឲ្យ​ព័រទុយហ្គាល់​ឈ្នះ​ការ​ប្រកួត​នេះ។​

ព័រទុយហ្គាល់​ត្រូវ​រង់​ចាំ​​ការ​ឈ្នះ​រវាង​ អង់គ្លេស​ និង​ហូឡង់​ថា​តើ​ក្រុម​ណា​ជួប​ពួកគេ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស្រប​ពេល​ក្រុម​ទាំង​ពីរ​ និង​ត្រូវ​ប៉ះ​គ្នា​នៅ​យប់​នេះ។​ វគ្គ​ផ្ដាច់ព្រ័ត្រ​ Nations League ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នា​ទីក្រុង​ Porto ហើយ​ការ​ប្រកួត​យក​លេខ​៣​ក៏​ធ្វើ​នៅ​ថ្ងៃ​ជាមួយ​គ្នា​ដែរ​ ខណៈ​ស្វីស​កំពុង​រង់ចាំ​ក្រុម​ចាញ់​ដូចគ្នា​៕

ប្រភព៖ UEFA ប្រែសម្រួល៖ រ័ត្ន

មតិយោបល់